ព័ត៌មានជាតិ

អ្វី​​ជា​​ត្រ​កៀ​ត​​​ប៉ោ​ង​​?​

​ត្រកៀត​ប៉ោង ឬ កំប្លោក ជា​ស្មៅទឹក​ពួក​ត្រកៀត បែប​ភាព​ដូច​ត្រកៀត ប៉ុន្ដែ​កាលដែល​នៅ​តូច មានពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង ត​ទៅ​ទើប​បែក​ចេញ​ជា​ពន្លក​ជា​ស្លឹក ព្រោះហេតុនោះ​ទើប​ហៅថា ត្រកៀត​ប៉ោង​; ត្រកៀត​នេះ​មាន​ប្រយោជន៍​ច្រើនយ៉ាង​ណាស់ គឺ​ផ្កា​ត្រូវបាន គេ​ប្រើ​ជា​អន្លក់​, ធាង​គេ​ប្រើ​ជា​បន្លែ​ក៏បាន​; ធាង​និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ​, ក្របី​ស៊ី​; ធាង​បើ​កាត់​ហាលថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើ​ការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែចំណង​, ខ្សែ​ចែវ​, ធ្វើ​អង្រឹង​, ធ្វើ​កន្ទេល​, ធ្វើ​សំពៀត ៕​

អ្វី​​ជា​​ត្រ​កៀ​ត​​​ប៉ោ​ង​​?​
អ្វី​​ជា​​ត្រ​កៀ​ត​​​ប៉ោ​ង​​?​

មតិយោបល់