កាលពីខែ ធ្នូ ឆ្នាំ ២០១២ កន្លងទៅនេះ ព្រះនាង របស់ចក្រភពអង់គ្លេស Kate Middleton បានបង្ហាញខ្លួនជាសាធារណៈ ក្នុងអាការៈចាញ់កូនជាលើកដំបូងរបស់ព្រះនាង និងមុននេះក៏ព្រះនាងបានបង្ហាញខ្លួននៅសាលាមួយដែលព្រះនាងធ្លាប់រៀនពីតូចផងដែរ ជាមួយនឹងឈុតសម្លៀកបំពាក់ អាវធំពណ៌ សូកូឡា សម្រាប់រដូវរងារនោះ។
ការបង្ហាញខ្លួនរបស់ព្រះនាងជាមួយនឹងឈុតអាវនេះដែរ ធ្វើឲ្យមានពាក្យចចាមអារ៉ាមថា Victoria Beckham ជាអ្នកច្នៃអាវប្រភេទនោះជូនព្រះនាង។ ស្របពេលដែល Victoria Beckham ពាក់អាវនេះចូលរួមក្នុងកម្មវិធី Viva របស់ Spice Girls នោះ។
ដំបូងឡើយ ពាក្យចចាមអារ៉ាមនេះដែរ ត្រូវបានគេគិតថាជារឿងពិត ដែលថានាងជាអ្នកច្នៃម៉ូតជូនព្រះនាង Kate Middleton ។
ប្រការនេះដែរ Beckham បានចេញមុខអះអាងថានេះវាមិនមែនជារឿងពិតនោះទេដែល ថា Victoria Beckham ច្នៃម៉ូតឲ្យព្រះនាង Kate Middletonនោះ ។ សូមបញ្ជាក់ម្តងហើយម្តងទៀតថា ពាក្យចចាមអារ៉ាមនោះ គ្រាន់តែឃើញ ឈុតព្រះនាងស្លៀក ដូច នឹង Victoria Beckham ក៏គិតថា នាងអ្នកច្នៃម៉ូតឲ្យតែប៉ុណ្ណោះ ៕
មតិយោបល់