កាលពីព្រឹកថ្ងៃទី 20 ខែមករា លោក Kim Dotcom បានបង្ហាញនូវសេវាកម្ម Encrypted Cloud Storage MEGA ថ្មី នៅក្នុងសហរដ្ឋអាមេរិក ដែលផ្តល់ 50GB ដោយឥតគិតថ្លៃ សម្រាប់រក្សាទុកឯកសារ និង 500GB ទៅ 4TB សម្រាប់តម្លៃ 13 ដុល្លារ ទៅ 40 ដុល្លារសហរដ្ឋអាមេរិក។
លោក Kim Dotcom បានបញ្ជាក់ថា មិនដល់រយៈពេលមួយម៉ោងទេ គឺមានអ្នកចុះឈ្មោះ ប្រើប្រាស់ 10 ម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា លោក Kim បានបញ្ជាក់នៅក្នុង Twitter ថា សេវាកម្ម MEGA មានអ្នកចុះឈ្មោះ 25 ម៉ឺននាក់ ហើយក៏ជាចំនួនច្រើនបំផុតសម្រាប់ Server ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់