ព័ត៌មានជាតិ

មកទល់ពេលនេះខេត្តកែប មានអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន ៤នាក់ប៉ុណ្ណោះ

កែបៈ យោងតាមផេកមន្ទីរពេទ្យខេត្តកែបបានឲ្យដឹងថា គិតមកដល់ម៉ោងនេះ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មន្ទីរពេទ្យខេត្តកែប នៅមិនទាន់ទទួលបានអ្នកមានតេស្តវិជ្ជមានថ្មី ( positive test covid-19) ណាបន្ថែមទៀតនោះទេ ។

ដូចនេះសូមកុំមានការចែកចាយ ខុសពីការពិត ស្តីពីការកើនឡើងចំនួន វិជ្ជមានឲ្យសោះ ។ គ្មានហេតុផលដើម្បីលាក់បាំងណាមួយនោះទេ ។ បញ្ជាក់ នាពេលនេះ ក្នុង បន្ទប់ដាច់ដោយឡែក របស់ មន្ទីរពេទ្យខេត្តកែប មានជនផ្ទុកតេស្តវិជ្ចមាន កូវីដ-១៩ ចំនួនសរុប ៤នាក់គត់ ដែល ម្នាក់ជាខ្មែរឥស្លាម និង ៣ នាក់ជាជនជាតិម៉ាឡេស៊ី ៕

មតិយោបល់