តាមរបាយការណ៍ប៉ូលីសឥណ្ឌាបានឲ្យដឹងថាមានករណីរំលោភសេបសន្ទវៈមួយបានកើតឡើងលើនារីរងគ្រោះជាជនជាតិកូរ៉េ។របាយការណ៌បានបន្តថាដំបូងឡើយនារីនិស្សិតកូរ៉េនេះគ្មានភាពក្លាហានក្នុងការរាយការណ៍ជូនប៉ូលីសរហូតដល់ថ្ងៃទី៣១ខែមករាកន្លងទៅនេះទើបទទួលបានពាក្យបណ្តឹងរបស់នាង។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៤មករាគឺជាថ្ងៃទីមួយដែលនាងបានទៅដល់ឥណ្ឌា ហើយនៅយប់ថ្ងៃដដែលនោះនៅតាមផ្លូវដែលនាងត្រលប់មកពីលេងសួនច្បារដើម្បីត្រលប់ទៅកន្លែងស្នាក់នៅវិញ នាងក៌បានជួបជនល្មើសដែលជាម្ចាស់សណ្ធាគារមួយជនល្មើសបានឲ្យនាងនូវស្រាបៀមួយដបហើយក៌បាត់បង់ស្មារតីបន្ទាប់ពីបានផឹកស្រាបៀនោះ។បន្ទាប់មកនាងបានដឹងខ្លួននៅពាក់កណ្តាលយប់ចំពេលដែលជនល្មើសកំពុងតែប្រព្រឹត្តសកម្មភាពរំលោភលើរូបនាង នាងក៌បានបណ្តាញជនល្មើសចេញពីបន្ទប់។

របាយកាណ៍មួយផ្សេងទៀតបាននិយាយថាកាលពីឆ្នាំ២០១១កន្លងទៅiឥណ្ឌាមានករណីរំលោភរហូតដល់២៤២០៦ករណី ចំនួននេះមិនបានរាប់ពីករណីដែលមិនទទួលបានពាក្យបណ្តឹងផង។ប្រទេសអាមេរិចនិងប្រទេសផ្សេងទៀតជាច្រើនបានជូនដំណឹងដល់ប្រជាជនរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសនារីភេទក្នុងករដើរហើរនៅក្នុងប្រទេសឥណ្ឌា៕
ប្រែសម្រួលអត្ថបទដោយ៖Mr.San Lida
មតិយោបល់