ព័ត៌មានជាតិ

មិត្តស៊ីមិត្ត ខ្ចីទូរសព្ទដាក់បញ្ចាំ.. ចុងក្រោយ…!!

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរូបគេ បានយកទូរសព្ទរបស់មិត្តភក្តិទៅបញ្ចាំ ហើយមិនព្រមលស់យកវិញ នៅពេលដែលមិត្តភក្តិទៅសួរយកវិញ ស្រាប់តែទាញដាវកាប់ ក៏ត្រូវមិត្តភក្តិប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពេញ ថុល ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ឡូញ សុផានី ភេទប្រុស ស្នាក់នៅភូមិឃុំជាមួយគ្នា។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានមកសួរជនសង្ស័យរឿងទូរសព្ទរបស់គេយកទៅបញ្ចាំ ហើយជនសង្ស័យបានឆ្លើយថា មិនទាន់បានទៅយកពីកន្លែងបញ្ចាំទេ ស្រាប់តែជនរងគ្រោះបានឡើងទៅលើផ្ទះទាញដាវចុះមកក្រោយផ្ទះ ពេលនោះជនសង្ស័យក៏រត់ចុះតាមហើយស្រែកប្រាប់ថា យកដាវទៅណា ហើយជនរងគ្រោះក៏បានឲ្យដាវមកជនសង្ស័យវិញ។

បន្ទាប់មកជនរងគ្រោះក៏បានទៅប្ដឹងឲ្យសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតយកដាវ១ដើម នាំមកធ្វើការសាកសួរតែម្ដង៕

មតិយោបល់