ក្រុមប៉ូលីសបានចាប់ខ្លួនលោកគ្រូថ្នាក់បឋមម្នាក់បន្ទាប់ពីមានការរាយការណ៍ពីបទចាប់រំលោភក្មេងស្រីម្នាក់នៅក្នុងបន្ទប់ទឹកដែលក្មេងស្រីនោះជាសិស្សថ្នាក់ទី3ក្នុងបន្ទុកថា្នក់របស់ជនសង្ស័យម្នាក់នេះផង។
នៅក្នុងភូមិ Lato ស្រុក Mandla ប្រទេសឥណ្ឌាករណីរំលោភនេះបានកើតឡើងពេលដែលក្មេងស្រីកំពុងអង្គុយក្នុងថ្នាក់ហើយបន្ទាប់មកជនសង្ស័យបានប្រាប់គេឲ្យទៅបន្ទប់ទឹកដើម្បីលាងសំអាតច្រមុះ។ បន្ទាប់មកលោកគ្រូម្នាក់នេះក៏បានដើរតាមពីក្រោយដោយចាក់សោរបន្ទប់ហើយក៏ចាប់ផ្តើមប្រព្រឹត្តបទល្មើសតែម្តង។
ក្រោយកើតហេតុជនសង្ស័យដែលមានឈ្មោះ Kumar ហៅ Cater ត្រូវបានចាប់ខ្លួនភ្លាមៗមកសាកសួរបន្ទាប់ពីទទួលពាក្យបណ្តឹងពីលោកយាយរបស់ក្មេងស្រីរងគ្រោះខណះដែលក្មេងស្រីម្នាក់កំពុងនិងធ្វើកុសលវិច្ច័យផងដែរពីសំណាក់គ្រូពេទ្យនៅក្នុងភូមិឃុំកើតហេតុ៕
ប្រែសម្រួលអត្ថបទដោយ៖ Mr.News
មតិយោបល់