នៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយដែលធ្វើឡើងកាលពីម្សិលមិញនៅសេតវិមានសហរដ្ឋអាមេរិកទីប្រឹក្សាផ្ទាល់ផ្នែកប្រយុទ្ធប្រឆាំងនឹងពួកភេវរកម្មលោកJohn Brennanបានធ្វើការស្នើរសុំឲ្យសហគមន៍អ៊ឺរ៉ុបបន្តបន្ថែមសកម្មភាពឲ្យខ្លាំងជាងមុនទៅលើក្រុមភេវរករHezbollah។
ស្ថិតក្រោយការធ្វើសេចក្តីរាយការណ៍របស់រដ្ថាភិបាលប៊ុលហ្គារីក្រុមនេះមានការពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ដានBurgasនៅក្នុងប្រទេសប៊ុលហ្គារីដែលហើយបានសំលាប់ជនជាតិអ៊ីស្រាអែល5នាក់ អ្នកបើកបរជនជាតិប៊ុលហ្គារីម្នាក់។
ក្នុងវេលាថ្ងៃដដែលលោកនាយករដ្ដមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu ក៏បានចេញមកបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការជំរុញឲ្យអ៊ឺរ៉ុបប្រញាប់ធ្វើសេចក្តីសន្និដ្ឋានចុងក្រោយពីលក្ខណនិងភាពពិតនៃក្រុមHezbollahនេះ។
សូមបញ្ជាក់ផងដែរថាយោងតាមWikipediaក្រុមHezbollahជាក្រុមអង្គការភេរវកម្មមុស្លីមដែលមានទីតាំងនៅក្នុងប្រទេសលីបង់មិនត្រឹមតែប៉ុណ្ណោះHezbollahថែមទាំងមានបក្សនយោបាយហើយមានទាំងមានកៅអីក្នុងជួររដ្ថាភិបាលរបស់លីបង់ទៀត។ អង្គការនេះត្រូវបានឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីប្រទេសអ៊ីរ៉ង់និងផ្នែកធ្វើនយោបាយពីប្រទេសស៊ីរី។ដែលទាំងនេះធ្វើឲ្យមានការមិនប្រាកដប្រជាណាមួយពីបញ្ហាបំផ្ទុះអាវុធនិងអំពើភេវរកម្មផ្សេងៗទៀតដែលអាមេរិចនិងពិភពលោកគិតថាក្រុមនេះមានការពាក់ព័ន្ធ៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់