ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិកIAEAបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាវាត្រូវតែមានការខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងរវាងក្រុមអ្នកឃ្លាំមើលកម្មវិធីអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនិងភាគីខាងអ៊ីរ៉ង់ដែលនឹងរួមគ្នាពិភាក្សានាថ្ងៃពុធនេះសាជាថ្មី។
មុនពេលចាកចេញពីអាកាសយានដ្ឋានVIENNAឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះលោក Herman Nackaertsនាយករងប្រតិបត្តិការទូទៅនៃទីភ្នាក់ងារIAEAមានប្រសាសថាកិច្ចប្រជុំនាថ្ងៃពុធនឹងត្រូវធ្វើយ៉ាងណាស់ឲ្យមានលទ្ធផលគាប់ប្រសើរហើយលោកនឹងប្រឹងប្រែងដើម្បីឲ្យរាល់ទំរង់នានាដែលធ្លាប់ធ្វើនឹងក្លាយជាក្រដាសស្នាមជាផ្លូវការមួយមានន័យថាកិច្ចសន្យាផ្សេងៗនឹងត្រូវមានការចុះហត្ថលេខាព្រមព្រៀងរវាងភាគីទាំងសងខាង។
អ៊ីរ៉ង់នៅតែបន្តនិយាយទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគ្រាន់តែជាគោលបំនងរក្សាសន្តិភាពជូនពិភពលោកប៉ុណ្ណោះខណះដែលIAEAក៏ទាមទារឲ្យអ៊ីរ៉ង់ដាក់ចេញនូវរបាយការណ៍បន្ថែមសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នានាពេលថ្មីៗផងដែរ៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់