ព័ត៌មានជាតិ

អា​មេ​រិ​ក​​ដ​ក​​ទ័​ព​ ៣៤.០០០​ ​នា​ក់​​​ពី​​អា​ហ្គា​នី​ស្ថា​ន​​ដើ​ម​​ឆ្នាំ ​២០១៤​​

ដំណា​ក់​ការសម្រច​ចិត្ត​បាន​ធ្វើឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​​ប្រតិ​បត្តិការ​ប្រយុទ្ធ​ដើ​ម្បីស​ន្តិ​ភា​ពពិភពលោក​អស់​រយះពេល​11​ឆ្នាំ​របស់​អាមេរិក​នៅ​ពេល​ដែល​សេចក្តីប្រកាស​ពី​ការដក​កំលាំងយោធា​ប្រមាណ​3,4000​នាក់​ពី​អាហ្គានីស្ថាន​នា​ដើមឆ្នាំ​2014​នេះ​។​

​ការប្រកាស​ធ្វើឡើង​កាល​ពី​ម្សិលមិញ​ម៉ោង​ប្រមាណ​ជា​9​សាក​ល​ត្រូវ​នឹង​ម៉ោង​4​ភ្លឺ​ព្រឹក​ថ្ងៃ​ពុធ​នៅ​កម្ពុជា​ដោយ​លោក​អូ​បា​ម៉ា​បន្ទាប់​លោក​បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​អាហ្គានីស្ថាន​Hamid Karzai​កាលពី​ខែ​មុន​នា​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ផែនការ​បន្ថែម​ល្បឿន​ឲ្យ​កងទា​ហាន​អាហ្គានីស្ថាន​អាចមាន​លទ្ធភាព​គ្រប់គ្រង​នូវ​ការប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំង​នេះ​ដោយ​ផ្ទាល់​។​

​អាមេរិក​បាន​និយាយ​ថា​កងកំលាំង​3,4000​នាក់​នេះ​ជា​ចំនួន​ពាក់កណ្តាល​នៃ​កងទ័ព​អាមេរិក​ទាំងអស់​ដែល​ឈរជើង​នៅ​អាហ្គានីស្ថាន​ហើយ​អាមេរិក​សន្យា​នឹង​បន្ត​ដក​កងទ័ព​បន្ថែម​ឲ្យ​អស់​ក្នុង​​ដំណា​ច់ឆ្នាំ​2014​ដែល​ពេលនោះ​ហើយ​អាហ្គានីស្ថាន​នឹង​ទទួលខុសត្រូវ​ទាំ​ស្រុង​លើ​ប្រតិបត្តិការ​នេះ​៕​
ap-obama-us-afghanistan_005-4_3_r536_c534

Barack-Obama3us_seeks

ប្រែ​សម្រួល​អត្ថបទដោយ៖Mr.News

មតិយោបល់