ទីក្រុងតេហរ៉ង់: ក្រុមការងារនៃ IRGC( Iran’s Islamic Revolution Guards Corps ) បានបាញ់សាកល្បងនូវមីស៊ីលប្រភេទថ្មីដែលអាចប្រឆាំងតបតនឹងនាវាចម្បាំងក្នុងរយៈចម្ងាយខ្លី និងមធ្យមបាន។
ក្រុមការងារស្រាវជ្រាវក្នុងស្រុកដែលបានឆ្នៃម៉ូត និងរចនារូបរាងវាដោយដាក់ឈ្មោះមីស៊ីលប្រភេទនេះថា Zafar (ជ័យជំនះ)ហើយបានដំណើរការសាកល្បងរួចរាល់ហើយដែរនៅផែនទីក្រុង Bandar Abbas ភាគខាងត្បូងនៃប្រទេស។
លទ្ធផលជាផ្លូវការត្រូវបានរាយការណ៍តាមរយៈសន្និសិទទូរទស្សន៏ក្នុងស្រុកមួយថា Zafar បានត្រូវបានបាញ់សំដៅទៅលើទូកសាកល្បងមួយដែលកំពុងបើកក្នុងល្បឿនធម្មតាមួយ បន្ទាប់មកការធ្វើតេស្តជោគជ័យដោយ Zafar បានរត់ទៅកម្ទេចចំគោលដៅល្អបំផុត។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ IRGC ក៏បានធ្វើសាកល្បងនូវកាំភ្លើងដែលអាចមានលទ្ធភាពក្នុងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រពីរយៈចម្ងាយ ១៤០០មែត្រ។ នេះជាសមិទ្ធផលដ៏ជោគជ័យមួយទៀតដែលអ៊ីរ៉ង់សម្រេចបានក្នុងរយៈពេលតែមួយសប្តាហ៍ចុងក្រោយនេះ៕
មតិយោបល់