អតីតប្រពន្ធរបស់ កីឡាករ Ashley Cole នាង Cherylកំពុងតែលេចឭព័ត៌មានចចាមអារាមថា មានផ្ទៃពោះជាមួយនឹង អ្នករាំ Tre Holloway។
ពាក្យចចាមអារាមនេះនេះដែរ បានលេចឭឡើងខណៈដែលនាងបានបើកការសន្ទនាជាមួយនឹង Coleen Rooney នៅលើធ្វីតទ័រ បន្ទាប់ពីវិលវិញពីការទស្សនាការប្រគុំតន្ត្រី របស់តារាចម្រៀង Girls Aloud។
នាង Cheryl Coleen បានបង្ហាញគំនិតខ្លួនលើធ្វីទ័រថា នាងពេញចិត្តការប្រគុំតន្ត្រីរនេះណាស់។
អតីតប្រពន្ធរបស់កីឡាករ ខ្សែការពារ Ashley Cole បានធ្វើការគាំទ្រ និងសរសេរថា “ល្អណាស់ដែលបានជួបអ្នក ស្រីស្រស់មានផ្ទៃពោះ”។
ចំណែកអ្នកគាំទ្រនាងម្នាក់បានសរសេរថា “នាងCheryl បានអវត្តមានក្នុងកម្មវិធី ជប់លៀងរបស់ក្រុមតារាចម្រៀង Girls Aloud បន្ទាប់មកបើកការសន្ទនាជាមួយនឹងអ្នកមានផ្ទៃពោះនាង Coleen ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនទៀតមានមន្ទិលសង្ស័យថា នាងកំពុងមានផ្ទៃពោះជាមួយនឹងអ្នករាំខាងលើ”។
មុននៃព្យុះព័ត៌មាននេះដែរ Cheryl បានចេញមុខភ្លាមដើម្បីធ្វើការបកស្រាយព័ត៌មាននេះជូនដល់អ្នកគាំទ្ររបស់ខ្លួនថា “នាងមិនមានផ្ទៃពោះ ដូចព័ត៌មានចចាមអារាមដែលបានបង្ហាញនោះទេ”៕
មតិយោបល់