ព័ត៌មានជាតិ

កាម៉ារី ពន្លះហុងដាឌ្រីម C125 ស្លាប់ និងរបួស ៣នាក់

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី ០៦ខែកុម្ភ: ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូ នៅផ្លូវជាតិលេខ៦៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៩-៨០ ស្ថិតក្នុងភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

រថយន្ដម៉ាកកាម៉ារី (កាលី) ពាក់ស្លាកលេខបាត់ដំបង 2A-4855 បើកបរដោយឈ្មោះ កូវ ហឺយ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបក់ហែរ ឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ធ្វើដំណើរពីកើតទៅលិច (គ្មានរបួស)។

ចំណែកម៉ូតូម៉ាក Honda dream C125 ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-6687 បើកបរដោយឈ្មោះ រុំ វូង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (ស្លាប់ មិនពាក់មួកសុវត្ថិភាព) រួមដំណើរពីរនាក់ ទី១ឈ្មោះ ផន ចុង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ពាក់មួកសុវត្ថិភាព (ស្លាប់) និងទី២ឈ្មោះ ជន បូណា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប មិនពាក់មួកសុវត្ថិភាព (របួសស្រាល)

មូលហេតុ៖ អ្នកបើកម៉ូតូប្រើប្រាស់ល្បឿនលឿន មិនប្រកាន់ស្ដាំ។

ក្រោយពេលកើតហេតុ កម្លាំងចរាចរណ៍ក្រុង សហការជាមួយកម្លាំងចរាចរណ៍ខេត្ត បានធ្វើកាវាស់វែង រួចយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៌ខេត្ត ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់