ព័ត៌មានជាតិ

ព្រ​លា​ន​យ​ន្ត​ហោះ​របស់​មី​យ៉ាន់​ម៉ា​ដែល​​ធំ​ជាង​គេ​នឹង​អភិវឌ្ឍ​​ក្នុង​ពេ​ល​ឆា​ប់​ៗ​

យាំង​ហ្គូ​ន​: សា​រពត៍​មាន​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា​មួយ​បាន​ចេញ​អត្ថបទ​ដែល​និយាយថា​អាកាសយានដ្ឋាន​Mandalay​ដែល​ធំជាងគេ​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ត្រូវ​បាន​រដ្ឋាភិបាល​គ្រោង​នឹង​បន្ថែម​ការសាងសង់​ដើម្បី​ខ្លួន​ទទួលបាន​នូវ​ការបំរើ​សេវាកម្ម​ដឹកជញ្ជូន​តាម​អាកាស​កាន់តែ​ប្រសើរឡើង​។​

​នាយកដ្ឋាន​អាកាសចរ​ស៊ីវិល​នៃ​ក្រសួង​ដឹកជញ្ជូន​របស់​រដ្ឋ​បានបញ្ជាក់​ថា​ដើម្បី​​ធ្វើ​ការកែសម្រួល​និង​អភិវឌ្ឍន៍​បន្ថែម Mandalay​និង​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​ធ្វើ​ការសរសេរ​សំណើរ​និង​ដេញថ្លៃ​ក្នុង​ការធានារ៉ាប់រង​នៃ​ការទទួល​សាងសង់​។​អាកាសយានដ្ឋាន​អន្តរជាតិ​Mandalay​ជា​អាកាសយានដ្ឋាន​ដែល​វែង​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​វា​អាចមាន​លទ្ធភាព​ទទួល​ភ្ញៀវ​រហូតដល់​3​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។​Mandalay​ត្រូវបាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​2000​ដែល​អាច​ទទួល​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ីង​ផងដែរ​។​

​មី​យ៉ាន់​ម៉ា​មាន​សរុប​អាកាសយានដ្ឋាន​អន្តរជាតិ​3​ធំៗ​ដូចជា​Yangon, Nay Pyi​និង​Mandalay​ហើយ​ក្រៅពីនេះ​នៅ​មាន​អាកាសយានដ្ឋាន​ដល់​ទៅ​29​កន្លែង​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​៕​
15139

63985863Myanmar-Opens-International-AirportMyanmar-Airways-International

មតិយោបល់