ផ្ទះ ព័ត៌មានជាតិ ជនជាតិចិន២នាក...

ជនជាតិចិន២នាក់ប្រដាប់អាវុធប្លន់កាបូបលុយជនជាតិចិនដូចគ្នា បាញ់ស្លាប់ខ្មែរម្នាក់

0

ភ្នំពេញ: ចោរប្លន់ប្រដាប់អាវុធជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយពីជនជាតិចិន ដូចគ្នាចំនួន២នាក់ទៀត បានសម្រេចហើយបានរត់គេចខ្លួនចេញពីក្នុងបណ្ណាគារ យីហោ ស៊ីន ហួរ បានលុយតែចំនួន៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែត្រូវបានជនរងគ្រោះនិងអ្នកជិតខាងនាំគ្នារត់ដេញតាមនិងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនោះមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវ នាំគ្នាអឺតមើលគ្រប់ៗគ្នា។

ខណ:នោះជនសង្ស័យបានបាញ់ប្រហារចំនួន៣គ្រាប់នៅក្នុងបណ្ណាគារនៅសំដៅទៅជនរងគ្រោះជនជនជាតិចិននោះក្នុងបំណងសម្លាប់ដែរ ប៉ុនែ្តគ្រាប់កាំភ្លើងបានហោះខុសមិនបណ្ដាលឲ្យមានត្រូវនរណាម្នាក់ឡើយ ហើយជនសង្ស័យបានរត់គេចខ្លួនបន្តទៀត លុះទៅដល់ត្រង់ចំណុចដីឡូត៌មួយកន្លែង មានបុរស២នាក់ដែលជាយោធាយាមនៅផ្ទះ វីឡាមួយកន្លែងអឺតមើល ក៏ត្រូវបានចោរប្លន់នោះបាញ់ប្រហារចំនួន១គ្រាប់បណ្ដាលឲ្យម្នាក់ត្រូវចំកណ្ដាលដើម ទ្រូងរងរបួសយ៉ាងធ្ងន់ធ្ងរហើយក៏បានស្លាប់ពេលគេបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់ពាក់កណ្ដាលផ្លូវ និងបានបាញ់ម្នាក់ទៀតតែបុរសនោះបានគេចផុតហើយគ្រាប់បានត្រូវកញ្ចក់បែកខ្ទាតចំដៃរបួសស្រាល។

ហេតុការណ៏នោះបានកើតឡើងកាលពីវេលា ម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូត៌មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្បែររង្វង់មូលថ្នល់បំបែកចោមចៅ ក្នុងភូមិព្រៃជី សាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់នោះឈ្មោះយ៉េន រីណុង អាយុ២៣ឆ្នាំ ជាមន្ត្រីយោធានៅកងពលតូចង៧០ មានទីលំ នៅក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសឈ្មោះយី សុខហេង អាយុ២៦ឆ្នាំ ជាយោធានៅអង្គភាពជាមួយគ្នានោះដែរ ដោយឡែកជនរងគ្រោះដែលជាជនជាតិម្ចាស់កាបូប លុយនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ អស់លុយតែ៥០០ដុល្លារប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានចូលទៅធ្វើសកម្មភាព ភ្ជង់ប្លន់យក កាបូបលុយពីជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា នៅក្នុងបណ្ណាគារ ស៊ីន ហួរ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លុះប្លន់បានជននោះបានរត់គេចខ្លួន ហើយត្រូវបាន ជនរងគ្រោះនិងប្រជាពលរដ្ឋដែលជាអ្នកជិតខាង នាំគ្នាដេញតាមនិងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ ផ្អើល ហើយមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវនោះ នាំគ្នាអឺតមើលហើយត្រូវបានជន សង្ស័យបាញ់ប្រហារ១គ្រាប់ ប៉ុន្តែមិនបានបណ្ដាលឲ្យត្រូវនរណាម្នាក់នោះឡើយ។

ជនសង្ស័យខាងលើ បានរត់គេចខ្លួនចូលទៅក្នុងដីឡូត៌មួយកន្លែង ក្បែរនោះហើយត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការឡោមព័ទ្ធនិងរុករក ប៉ុន្តែរហូតដល់វេលាល្ងាចថ្ងៃដដែលនោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕

photo_2016-11-06_15-10-53

photo_2016-11-06_15-10-49

photo_2016-11-06_15-10-51

photo_2016-11-06_14-24-57

whatsapp-image-2016-11-06-at-1-58-05-pm

photo_2016-11-06_14-24-52-2

photo_2016-11-06_14-24-52