ព័ត៌មានជាតិ

មនុស្ស​​ ៧​ នាក់​​បាន​ស្លាប់​ក្នុង​រោង​​ចក្រ​ស្រា​បៀរ​​នៅ​​មិច​ស៊ិច​កូ​

មិចស៊ិចកូ​:​កាលពីថ្ងៃ​អាទិត្យ​​មនុស្ស​ទាំង​៧​នាក់​ដែល​បាន​ស្លាប់​ដោយសារ​បាន​ស្រូប​ផ្សែង​ពុល​នៅក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន Grupo Modelo​ ដ៏​ល្បី​មួយ​នៅក្នុង​ប្រទេស​មិចស៊ិចកូ​សុទ្ធតែ​ជា​កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ​។​

​នៅក្នុង​សន្និសិទ្ធកាសែត​មួយ​ដែ​ល​លោក ​Francisco Javier Lopez Bravo​ ប្រធាន​ការងារ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ភេ​ស​ជ្ជះ ​Grupo Modelo​ បាន​និយាយថា​ពួកគេ​បាន​ស្លាប់​ដោយសារតែ​ពួកគេ​បាន​ទៅ​លាង​សម្អាត​អាងទឹក​មួយ​ដែល​នៅ​ជាប់​នឹង​ធុង​ផ្ទុក​ហ្គាស​នៅក្នុង​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​ជាច្រើន​ទៀត​ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​នៃ​ប្រទេស​មិចស៊ិចកូ​។​
modelo-665x385
​លោក​បាន​និយាយ​បន្តទៀតថា​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​នឹង​មិន​មាន​ការប៉ះពាល់​អាក្រក់​ណាមួយ​ទៅលើ​ប្រជាជន​ដែល​រស់នៅ​ជិត​តំបន់​នោះទេ​ហើយ​កម្មករ​ដទៃទៀត​ក៏​នឹង​មិន​មាន​បញ្ហា​ណា​គ្រោះថ្នាក់​កើតឡើង​ចំពោះ​ពួក​គាត់​ដែរ​។​លោក​ Bravo ​បាន​បន្ថែម​ទៀត​ថា​ក្រុមហ៊ុន​មាន​ការសោកស្តាយ​ជាទី​បំផុត​ចំពោះ​គ្រោះថ្នាក់​លើក​នេះ​ហើយ​ក្រុមហ៊ុន​នឹង​ព្យាយាម​ជួយ​និង​ទទួលខុសត្រូវ​ចំពោះ​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​។​
​ការស៊ើបអង្កេត​នៅតែ​បន្ត​បើ​ទោះជា​ពេល​នេះ​គេ​បាន​ដឹង​ច្បាស់​ថា​ឧស្ម័ន​ពុល​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​កាបូន​និង​ម៉ូណូ​ស៊ីដ​។​

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ផលិតស្រាបៀរ Grupo Modelo របស់មិច​ស៊ិចកូ បានចាប់ផ្តើម​ផលិត​​ស្រា​បៀរ​ដំ​បូង​នៅ ឆ្នាំ ១៩២៥ ដោយផលិត​ស្រាបៀរ​ល្បីរបស់ខ្លួនឈ្មោះ Corona និង​​ស្រាបៀរ​ល្បីៗ​ផ្សេង​ទៀត​៕

មតិយោបល់