ព័ត៌មានជាតិ

យ៉ាងហោចណាស់ ៤០ នាក់​បាត់បង់​ជីវិត​ដោយសារ​គ្រោះ​រញ្ជួយ​ដី 7.5 វ៉ិ​ចទ័​រ​នៅ អ៊ីរ៉ង់​

​នៅ​ថ្ងៃ​ទី ១៦ ខែ មេសា ឆ្នាំ ២០១៣ នេះ មាន​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​មួយ ដែល​មាន​ទំហំ 7.5​វ៉ិ​ចទ័​រ ដោយ​វាយប្រហារ​ទៅលើ​ទីក្រុង Saravan ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស អ៊ីរ៉ង់ ស្ថិតនៅក្នុង​ខេត្ត Sistan និង Baluchestan​។​

bilde
​គ្រោះថ្នាក់​ធម្មជាតិ​រញ្ជូយ​ដី​នេះ​បាន​កើតឡើង​នៅក្នុង​អំឡុង​ម៉ោង 15:14:17 (10:44: 17 GMT) នៅ​ថ្ងៃ អង្គារ​នេះ យ៉ាងហោចណាស់ មនុស្ស ៤០ នាក់​បាន​បាត់បង់​ជីវិត នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​បាន​ចុះផ្សាយ​។​

​ការផ្សាយ​របស់​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​បាន​រាយការណ៍​ថា ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​លើ​ទំហំ​ដី ១៨ គីឡូម៉ែត្រ ដែល​មាន​រយៈទទឹង 28.04 ដឺ​ក្រ និង​រយៈបណ្តោយ 62.03 ដឺ​ក្រ​៕​

មតិយោបល់