បូស្តុន: ជនរងគ្រោះទីបីដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅទីក្រុងបូស្តុននាពេលការប្រកួតរត់ប្រណាំងម៉ារ៉ាតុងត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិចិន។
ការបញ្ជាក់នេះត្រូវបានបញ្ជាក់ពីអគ្គកុងស៊ុលចិនប្រចាំទីក្រុងញូវយ៉កប្រាប់ទៅកាន់សារពត៍មានស៊ិនហួរកាលពីថ្ងៃអង្គារម្សិលមិញ។ខ្លួនក៏បាននិយាយផងដែរថានឹងព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលយកបងប្អូនជនរងគ្រោះដទៃទៀតមកអាមេរិកដើម្បីបានសួរសុខទុក្ខគ្នា។
និស្សិតស្រីជនជាតិចិនម្នាក់ទៀតដែលបានទទួលការវះកាត់ដល់ទៅពីរដងក្រោយការរងរបួសនៅក្នុងហេតុការណ៍នោះ ឥឡូវសភាពជម្ងឺស្ថិតនៅក្នុងភាពប្រសើរឡើងវិញហើយ។
សរុបមកទល់នឹងពេលនេះមានមនុស្សបីនាក់ដែលបានស្លាប់ដែលទីមួយមានឈ្មោះ Krystle Campbell ទីពីរក្មេងអាយុ 8 ឆ្នាំម្នាក់ឈ្មោះ Martin Richard និងជនជាតិចិនម្នាក់ដែលត្រូវបានគេបញ្ជក់ក្រោយគេ៕
មតិយោបល់