ព័ត៌មានជាតិ

រីករាយ​ចុង​សប្តាហ៍ នៅ​ឆ្នេរសមុទ្រ AOS Ocean Dome

​ឆ្នេរសមុទ្រ AOS Ocean Dome គឺជា​ឆ្នេរសមុទ្រ​មួយ ដែល​មាន​ពណ៌​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់​ជាប់​ជើងមេឃ យ៉ាង​ស្រស់ថ្លា ជាទី​គាប់​ក្រសែភ្នែក​។ លើសពីនេះទៅទៀត ឆ្នេរសមុទ្រ AOS Ocean Dome គឺជា​តំបន់​សមុទ្រ ដែល​មាន​ទឹករលក​បោកបក់​ទៅមក យ៉ាង​អស្ចារ្យ និង​មាន​កន្លែង សម្រាប់​ហែល​លេង​កម្សាន្ត ប្រឡែង​គ្នា យ៉ាង​សប្បាយ​រីករាយ​ទៀតផង​។ ឆ្នេរសមុទ្រ AOS Ocean Dome មាន​ចម្ងាយ​ប្រមាណ​ជា ១,២០០​ម៉ែត្រ និង​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Tokyo ភាគខាងត្បូង នៃ​ប្រទេស​ជប៉ុន​។​

​តើ​ប្រិយមិត្ត បាន​សម្រេចចិត្តថា នឹង​រៀបចំ​គម្រោង ទៅ​កម្សាន្ត​នៅ​ទីនោះ រួចហើយ ឬ​នៅ​? គួរបញ្ជាក់​ថា ឆ្នេរសមុទ្រ AOS Ocean Dome គឺ​ពិតជា​គោលដៅ​មួយ ដែល​ល្អ​ជា​ទីបំផុត និង​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​មិន​ធ្វើឱ្យ​ប្រិយមិត្ត ជា​ភ្ញៀវ​ទេចរ ខាត​ចិត្ត ខក​បំណង នោះឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Aos-Ocean-Dome-Japan-Indoor-Beach-Beautiful-view_zps60c34915.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Aos-Ocean-Dome-Japan-Indoor-Beach-Roof_zps730c5251.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Aos-Ocean-Dome-Japan-Indoor-Beach-Beautiful_zps9e74cf97.jpg

មតិយោបល់