បើទោះបីជាកើតមកមានជើងមិនគ្រប់លក្ខណៈដូចពពែធម្មតា ប៉ុន្តែពពែលដែលមានអាយុ ៤ ខែ កើតនៅក្នុងកសិដ្ឋានរបស់លោក Zhao Jinfeng រស់នៅក្នុងទីក្រុង Zhoukou ខេត្ត Henan ប្រទេសចិនបានក្លាយទៅជានិមិត្តរូបនៃភាពរឹងមាំដ៏អស្ចារ្យមួយ។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ពពែមួយក្បាលនោះបានកើតនៅចុងខែសីហា ក្នុងចំណោមកូនពពែបួនក្បាល។ លោក Zhao បាននិយាយថាមុនពេលកើតមេរបស់ពពែមិនមានសញ្ញាខុសប្រក្រតីឡើយ ហើយកូនពពែទាំងអស់មានសុខភាពល្អជាធម្មតា លើកលែងតែកូនពពែមួយនេះដែលខុសគេមានជើងក្រោយតែពីរ។ ដូច្នេះហើយបន្ទាប់ពីកើតបាន ១ ខែពពែដែលមានជើងពីរខាងក្រោយដើរដោយខ្លួនឯង បសុពេទ្យបាននិយាយថាកត្តាដែលធ្វើឲ្យពពែទៅជាបែបនេះបណ្តោលមកពីការផ្លាស់ប្តូរហ្សែន។ បុរសម្នាក់ដែលមានឈ្មោះថា Wang Xinmin រស់នៅក្នុងទីក្រុង Fuyang ខេត្ត Anhui បានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដើម្បីទៅទិញពពែមួយនោះ។ គាត់បាននិយាយថាវាអាចផ្តល់នូវទំនុកចិត្ត និងការលើកទឹកចិត្តបន្ថែមសម្រាប់ជីវិតរបស់គាត់៕
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/goat3_zpsf619c739.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/goat1_zpsc9bb17c8.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/goat2_zps90c43b1e.jpg
ព័ត៌មានជាតិ
មតិយោបល់