ព័ត៌មានជាតិ

Microsoft តែងតាំង​ប្រធាន​ហិរញ្ញវត្ថុ​ថ្មី ស្រី​ជា​លើកដំបូង​បង្អស់​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Microsoft បានប្រកាស​តែងតាំង ប្រធាន​ហិរញ្ញវត្ថុ​ថ្មី​ដែលជា​ស្ត្រី​។​
​អ្នកស្រី Amy Hood ត្រូវបាន Microsoft តែងតាំង​ឲ្យ​កាន់តំណែង​ជា​ប្រធាន​ហិរញ្ញវត្ថុ ដែល​ពីមុន​អ្នកស្រី​ជា​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ ដែល​ព័ត៌មាន​នេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន មានការ​ភ្ញាក់ផ្អើល ព្រោះថា អ្នកស្រី​ជាម​នុស្ស​ស្រី​ទី​១​ដែល​បាន​កាន់តំណែង​នេះ ចាប់តាំងពី Microsoft ដំណើរការ​ក្រុមហ៊ុន​។​
​ប្រធាន​ហិរញ្ញវត្ថុ​មុន​គឺ​លោក លោក Peter Klein បាន​លាឈប់​ពី​តំណែង​កាលពី​ខែមេសា ហើយ​អ្ន​ស​ក្រី Hood នឹងត្រូវ​ចូលកាន់​តំណែង​នេះ នៅ​ចុងខែ​មិថុនា​៕

amy-hood

មតិយោបល់