ជនខិលខូចក្លែងបន្លំជាអាជ្ញាធរដើម្បីស្នើសុំទិន្នន័យពីក្រុមហ៊ុន Apple និង Meta

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple និង Meta បានផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យជនខិលខូចដែលបន្លំធ្វើជាអាជ្ញាធរ។ ទិន្នន័យដែលពួកគេផ្ដល់ឱ្យនោះមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP។ ជាទូទៅ សំណើបែបនេះត្រូវបានផ្តល់ជូនតែជាមួយដីកាស្វែងរក ឬដីកាដែលចុះហត្ថលេខាដោយចៅក្រមប៉ុណ្ណោះ ប៉ុន្តែសម្រាប់សំណើក្នុងករណីសង្គ្រោះបន្ទាន់គឺមិនតម្រូវឱ្យមានដីការបស់តុលាការទេ។ ទិន្នន័យដែលពួកជនខិលខូចទទួលបាន ត្រូវបានប្រើប្រាស់ដើម្បីធ្វើការយាយីជនរងគ្រោះ លួចចូលទៅក្នុងគណនីផ្សេងៗ…

ចិនតម្រូវឱ្យក្រុមហ៊ុន Microsoft ផ្អាកមុខងារណែនាំដោយស្វ័យប្រវត្តិរបស់កម្មវិធី Bing

កម្មវិធី Bing ដែលជាកម្មវិធីសម្រាប់ស្វែងរកព័ត៌មានដ៏ធំមួយនៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរប្រទេសនេះបញ្ជាឱ្យផ្អាកមុខងារណែនាំដោយស្វ័យប្រវត្តិរយៈពេលប្រាំពីរថ្ងៃ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ ការផ្អាកនេះគឺជាការផ្អាកលើកទីពីរសម្រាប់ក្រុមហ៊ុន Microsoft ចាប់តាំងពីខែធ្នូ ហើយវាក៏ស្របពេលដែលអាជ្ញាធរកំពុងតែចាត់វិធានការដើម្បីគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងកម្មវិធីផ្សេងៗទៀតទាក់ទងទៅនឹងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Microsoft មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​ឱ្យបានច្បាស់លាស់នោះទេ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ របស់ក្រុមអ្នកសារព័ត៌មាន។ គួរបញ្ជាក់ដែរថាកាលពីខែសីហា និយតករអុីនធឺណិតកំពូលរបស់ទីក្រុងប៉េកាំងបានចេញផ្សាយសេចក្តីព្រាងច្បាប់កំណត់ពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាអាច និងមិនអាចប្រើ…

Samsung ត្រូវបានរកឃើញថាបានកំណត់ល្បឿនទូរសព្ទជាមួយកម្មវិធីជាច្រើន

ពេលខ្លះក្រុមហ៊ុនទូរសព្ទមួយចំនួនបានប្រើវិធីកំណត់ល្បឿនរបស់ទូរសព្ទជាមួយនឹងកម្មវិធីមួយចំនួនដើម្បីឱ្យការប្រើប្រាស់ថ្មបានយូរ។ ឥឡូវនេះក្រុមអ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា ក្រុមហ៊ុន Samsung បានប្រើកម្មវិធី Game Optimizing Service (GOS) ដើម្បីធ្វើការគ្រប់គ្រងល្បឿននៅក្នុងទូរសព្ទ Galaxy ដែលនេះបានធ្វើឱ្យពួកគេមិនសប្បាយចិត្តជាមួយនឹងការកំណត់ល្បឿន ដោយសារតែពួកគេបានចំណាយលុយជាច្រើនដើម្បីទិញទូរសព្ទដែលមានល្បឿនលឿន។ បច្ចុប្បន្នពួកគេបានរកឃើញកម្មវិធីចំនួនប្រមាណ ១០ម៉ឺន កំពុងត្រូវបានប៉ះពាល់ជាមួយនឹងកម្មវិធី Game Optimizing Service ប៉ុន្តែកម្មវិធីនេះមិនត្រឹមតែកំណត់ល្បឿនកម្មវិធីហ្គេមប៉ុណ្ណោះទេ…

Microsoft OneDrive អាចដំណើរការបានដោយផ្ទាល់ជាមួយនឹងកុំព្យូទ័រ Macs ដែលប្រើ Apple Silicon

ក្រុមហ៊ុន Microsoft បានចាប់ផ្តើមធ្វើការកែសម្រួលកម្មវិធី OneDrive របស់ខ្លួនសម្រាប់កុំព្យូទ័រ M1 Mac តាំងពីខែមិថុនា ឆ្នាំ២០២១ ហើយរំពឹងថានឹងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនោះ ប៉ុន្តែកម្មវិធីនេះមិនត្រូវបានដាក់ឱ្យប្រើប្រាស់ដូចការរំពឹងទុកនោះទេ។ ទើបតែថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Microsoft បានប្រកាសថាឥឡូវនេះកម្មវិធី OneDrive អាចដំណើរការបានដោយផ្ទាល់ជាមួយនឹងកុំព្យូទ័រ Macs ដែលប្រើ Apple…

កម្មវិធី Microsoft Edge អាចក្លាយជាកម្មវិធីដ៏ពេញនិយមទី២ សម្រាប់ចូលប្រើគេហទំព័រតាមរយៈកុំព្យូទ័រ

បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ StatCounter ដែលជាគេហទំព័រសម្រាប់តាមដានការប្រើប្រាស់កម្មវិធីបានបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់កម្មវិធី Microsoft Edge កំពុងតែមានការកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលអាចឱ្យកម្មវិធីនេះក្លាយជាកម្មវិធីដ៏ពេញនិយមទី២ នៅក្នុងពិភពលោកបន្ទាប់ពីកម្មវិធី Google Chrome។ បច្ចុប្បន្នកម្មវិធី Microsoft Edge ត្រូវបានប្រើប្រាស់ចំនួនប្រមាណ ៩,៥៤% ទូទាំងពិភពលោក ដែលស្ទើរតែស្មើនឹងកម្មវិធី Safari ដែលមានចំនួនប្រមាណ…

Microsoft បានប្រកាសថានឹងធ្វើការកែសម្រួលកម្មវិធី Office ដើម្បីការពារអ្នកប្រើប្រាស់ពីការវាយលុកតាមរយៈកម្មវិធី Macros

ម៉ាក្រូ (Macros) គឺជាកម្មវិធីតូចៗដែលត្រូវបានរចនាឡើងដើម្បីជួយក្នុងការអនុវត្តការងារដដែលៗនៅក្នុងកម្មវិធី Microsoft Office ប៉ុន្តែក្រុមជនខិលខូចតែងតែព្យាយាមប្រើមុខងារនេះដើម្បីធ្វើការវាយលុកចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយលួចបញ្ចូលកម្មវិធីដែលមានមេរោគដែលអាចឱ្យពួកគេ លួចយកទិន្នន័យសំខាន់ៗ លុបទិន្នន័យចោល ឬលួចចូលប្រើពីចម្ងាយបាន។ អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Microsoft បានស្វែងរកវិធីដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារដោយបានបិទមុខងារនេះមិនឱ្យបើកដោយស្វ័យប្រវត្តិ ហើយទាមទារឱ្យអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដែលមានពណ៌លឿងដើម្បីឯកភាពក្នុងការប្រើប្រាស់មុខងារនេះ។ ទោះជាយ៉ាងណាក្ដី ជនខិលខូចតែងតែរិះរកវិធីថ្មីៗ ដោយបង្កើតឯកសារដែលមានប្រធានបទពិសេសដើម្បីទាក់ទាញជនរងគ្រោះមិនត្រឹមតែបើកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកដំណើរការមុខងារម៉ាក្រូផងដែរ។ ដើម្បីកែសម្រួលបញ្ហានេះ ចាប់ពីដើមខែមេសា…

កម្មវិធីមេរោគ RedLine កំពុងត្រូវបានចែកចាយតាមរយៈវិធី Excel របស់ក្រុមហ៊ុន Microsoft

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីមេរោគ RedLine ដែលអាចលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ពីកម្មវិធីសម្រាប់ចូលទៅក្នុងគេហទំព័រ (web browsers) ល្បីៗមួយចំនួនមានដូចជា Google Chrome, Opera, Naver Whale, និង Microsoft Edge។ កម្មវិធីមេរោគ RedLine ត្រូវបានពួកគេរកឃើញថា មានដាក់លក់នៅក្នុងទីផ្សារងងឹត ត្រឹមតែតម្លៃប្រហែល…

ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Log4j អាចឱ្យជនខិលខូចចូលទៅក្នុងកុំព្យូទ័របាន

អាជ្ញាធរសន្តិសុខតាមប្រព័ន្ធអុីនធឺណិតរបស់សហរដ្ឋអាមេរិកបានធ្វើការព្រមានកាលពីថ្ងៃអង្គារនេះ ពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Log4j ដែលអាចនាំឱ្យមានការលួចចូលកុំព្យូទ័ររាប់រយលាននៅជុំវិញពិភពលោកបានយ៉ាងងាយស្រួល។ អ្នក​ប្រើ​កុំព្យូទ័រ​ទូទៅ​ប្រហែល​ជា​មិន​ធ្លាប់​បាន​ឮ​អំពី​កម្មវិធី​​នេះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​ប្រើ​យ៉ាងទូលំទូលាយនៅក្នុងកម្មវិធីជាច្រើនសម្រាប់ភ្ជាប់ទៅអុីនធឺណិតជុំវិញពិភពលោក ដើម្បីជួយតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់។ ដោយសារ Log4j ត្រូវបានប្រើនៅក្នុងកម្មវិធីជាច្រើន ហើយបណ្តាញកុំព្យូទ័រក៏កំពុងតែប្រើកម្មវិធីនេះ ដូច្នេះជនខិលខូចអាចមានឱកាសច្រើនក្នុងការប្រើប្រាស់ភាពចន្លោះប្រហោងនេះដើម្បីធ្វើការវាយប្រហារ។ ការវាយប្រហារដំបូងដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ គឺជាការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័រសម្រាប់កម្មវិធីហ្គេមដ៏ពេញនិយម Minecraft ដែលមានអ្នកលេងរាប់លាននាក់។ អ្នកវាយប្រហារបានចូលទៅកាន់កាប់ប្រព័ន្ធគ្រប់គ្រងរបស់ហ្គេម មុនពេលក្រុមហ៊ុន Microsoft…

Microsoft បានប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំដើម្បីលួចយកលេខសម្ងាត់ (TodayZoo)

កាលពីចុងសប្ដាហ៍កន្លងទៅក្រុមហ៊ុន Microsoft បានប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំតាមរយៈអុីមែលដើម្បីលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ដែលពួកគេឱ្យឈ្មោះថា TodayZoo។ បើតាមការរកឃើញរបស់ក្រុមហ៊ុនបានបង្ហាញថា ជនខិលខូចបានបង្កើតកម្មវិធីមេរោគនេះដោប្រើកូដពីកម្មវិធីមេរោគចាស់ ឬកម្មវិធីមេរោគដែលត្រូវបានដាក់បញ្ចូលដើម្បីលក់នៅក្នុងទីផ្សារងងឹត (phishing kit) ដោយសារតែមានកូដមួយចំនួនធ្លាប់ត្រូវបានប្រើពីមុន ប៉ុន្តែបច្ចុប្បន្នកូដទាំងនោះគឺមិនមានដំណើរការនោះទេ។ នៅក្នុងអុីមែលទាំងនោះ ជនខិលខូចបានធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដើម្បីបើកគេហទំព័រក្លែងបន្លំដែលមានការរចនាដូចគេហទំព័រ Microsoft 365 ឬក្រុមហ៊ុនមួយចំនួនទៀត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមធ្វើការក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលដែលទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់…

ក្រុមហ៊ុន Microsoft បានដាក់ចេញការធ្វើបច្ចុប្បន្នភាពថ្មីដែលកែតម្រូវកំហុសឆ្គងចំនួន៦០

កាលពីថ្ងៃអង្គារនេះ ក្រុមហ៊ុន Microsoft ទើបតែដាក់ចេញការធ្វើបច្ចុប្បន្នភាពប្រចាំខែកញ្ញា របស់ពួកគេដែលគេនិយមហៅឈ្មោះថា Patch Tuesday។ សម្រាប់ការធ្វើបច្ចុប្បន្នភាពខែនេះ ក្រុមហ៊ុនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងចំនួន ៦០ ដែលរួមមាន បញ្ហាទាក់ទងទៅនឹង Remote Code Execution ដែលអាចឱ្យជនខិលខូចវាយលុកកុំព្យូទ័រអ្នកប្រើប្រាស់ពីចម្ងាយបាន។ កម្មវិធីដែលមានភាពប៉ះពាល់ក្នុងការធ្វើបច្ចុប្បន្នភាពនេះមានរួមមានកម្មវិធី Azure Open Management…