ព័ត៌មានជាតិ

ហួសចិត្ត​មនុស្ស យក​ក្រពើ​ធ្វើ​មិត្ត​​(មាន​វីដេអូ​)

​វា​ពិតជា​រឿង​ដែល​លើស​ពី​ការហួសចិត្ត នៅពេលដែល​លោក Costa Rican បាន​ចងមិត្ត​ជាមួយ​សត្វ​ក្រពើ​មួយ​ក្បាល ដោយ​ការ​ហែល​ទឹក​ប្រឡែង​គ្នា​លេង និង​ដេក​សំដិល​ក្បែ​មាត់​ទឹកក្រោម​កម្តៅថ្ងៃ ធ្វើ​ព្រងើយ​ហាក់​គ្មាន​ភ័យខ្លាច​អ្វី​បន្តិច​សោះ​។​

Costa Rican ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​សត្វ​ក្រពើ​មួយ​ក្បាល​នោះ លោក​មាន​ឈ្មោះ​ក្រៅ​ហៅថា Chito និង​មាន​រហស្សនាម​ជា​មនុស្ស​ត្រី​ទៀត​ផង ព្រោះ​គាត់​ជំនាញ​ខាង​ហែល​ជ្រមុជ​ទឹក​បាន​យ៉ាងយូរ ដូច​សត្វ​ត្រី​អីចឹង​ដែរ​។ មនុស្សម្នារ​ជាច្រើន​គិតថា វា គឺជា​រឿង​ដ៏​គ្រោះថ្នាក់​បំផុត ខណៈពេលដែល​បុរស​ម្នាក់​នេះ ធ្វើ​វា​ឱ្យក្លាយ​ទៅ​ជា​រឿង​ធម្មតា ដោយ​ការ​រាប់អាន​យ៉ាង​យល់​ចិត្តថ្លើម​គ្នា​ជាមួយ​សត្វ​ក្រពើ​មួយ​ក្បាល​នោះ និង​ជា​មិត្ត​រួម​លេង​កីឡាហែលទឹក ដើម្បី​បំប៉ន​សុខភាព​ដូច្នោះ​ឯង​។​

​លោក Costa Rican បាន​ដាក់​ឈ្មោះ​ឱ្យ​សំឡាញ់​មួយ​ក្បាល​នោះ​ហៅថា Pocho ហើយ​លោក​បាន​បរិយាយ​ថា “​ខ្ញុំ​តែងតែ​គេង​ក្បែ​ខ្លួន​វា នៅពេលណា​ដែល​វា​ឈឺ ព្រោះ​ខ្ញុំ​ចង់​ឱ្យ​វា​ទទួល​អារម្មណ៍​ថា យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​ស្រឡាញ់ និង​បារម្ភ​អំពី​វា​ដែរ​”​។ លោក​បន្តថា “​វា​ពុំ​មែន​ជា​អ្វី ដែល​មនុស្ស​ត្រូវ​គិតថា គួរឱ្យ​ស្អប់ខ្ពើម​នោះទេ តែ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​ស្រឡាញ់​គ្រប់​សត្វ​ទាំងអស់​”​។​

​ថ្ងៃ​ចុង​ក្រោយ នៅពេលដែល Pocho ជាសះស្បើយ​ពី​ជំងឺ​ស្រួលបួល និង​មាន​កម្លាំង​វិល​ចូល​ព្រៃ​វិញ លោក Chito បាន​នាំ​វា​ទៅ​កាន់​បឹង​មួយកន្លែង ដែល​ជា​ជម្រក​របស់​វា ប៉ុន្តែ​សត្វ​ក្រពើ​មួយ​ក្បាល​ហ្នឹង បែរ​ជា​វា​តាម​គាត់ ដើម្បី​ត្រឡប់​ទៅផ្ទះ ដោយ​មាន​បំ​ណង​ចង់​រស់នៅ​ជាមួយគ្នា​៕​
https://i1272.photobucket.com/albums/y389/domneng/Wild-Croc-Loves-Human_zps31e040a8.jpg
ទស្សនា​វិដេអូ​ឃ្លិបដូច​ខាង​ក្រោមនេះ​៖

មតិយោបល់