ព័ត៌មានជាតិ

មាន​ក្លិន​ខ្លួន​មែន​ទេ ចង់បំបាត់វា​ទេ​ ?

​មូលហេតុ​នៃ​ការ​មាន​ក្លិន​ខ្លួន ដែល​មិនមែន​ជា​ទី​បេតី​សម្រាប់​មនុស្ស​ប្រុស​ស្រី​នោះ គឺ​បណ្តាលមកពី អ័រម៉ូន​ថេ​ថូ​ស្តឺ​រ៉ូន របស់​បុរស​មាន​ច្រើន​ជាង​ស្ត្រី ហើយ​ធ្វើឱ្យ​ក្រពេញ​ញើស​នៅតាម​ក្លៀក និង​បរិវេណ​ប្រដាប់ភេទ ដោយ​ការបញ្ចេញ​ញើស​ខុសធម្មតា​។ ក្រៅពី​នេះ​បុរស​ពុំ​សូវ​ចេះ​ថែទាំ ខ្លួនប្រាណ​ដូច​ស្ត្រី​ផង​នោះ ទើប​ក្លាយជា​ប្រភព​ក្លិន គួរ​ឱ្យ​ជៀស​ឆ្ងាយ​តែម្តងទៅ​។​

​សូម​ចែករំលែក​នូវ​រូបមន្ត​រំងាប់​ក្លិន​ខ្លួន​ពី​ធម្មជាតិ ៖
១-​សំបក​មង្ឃុត : យក​សំបក​មង្ឃុត​ស្ងួត​មួយ​ភាគ និង​ទឹក​បី​ភាគ ដាក់​ដាំទឹក​បី​យក​ទឹក​មួយ ហើយ​ត្រង​យក​តែ​ទឹក​ទៅ​លាយ​ទឹក​ធម្មតា សម្រាប់​ងូត​ជា​ប្រចាំ​ថ្ងៃ​។ ប្រសិនបើ​មិន​ដូច្នេះ អាច យក​ទឹក​ស្ងោរ​រំងាស់​សំបក​មង្ឃុត លាប​បំពក​ពីលើ​ក្លៀក​ទុក​ចោល​មួយ​ស្របក់ ហើយ​សឹម​លាង​ទឹក​ចេញ​ក៏​បាន​។ ធ្វើ​បែប​នេះ​ឱ្យ​បាន​ជាប់ៗ​គ្នា​ជា​ប្រចាំ រយៈពេល​មួយ​សប្តាហ៍​នឹង​រលាយបាត់​អស់​ក្លិន​ក្លៀក​ហើយ​។​
២-​ដើម​បាស : យក​ដើម​បាស​ស្រស់ (​ទាំង​ដើម ទាំង​ស្លឹក​) ប្រមាណ​ជា​២​ក្តាប់ បុក​ឱ្យ​ល្អិត​លាយ ជាមួយ​កំបោរ​ក្រហម ហើយ​លាប​បំពក​ពីលើ​ក្លៀក ទុក​ចោល​មួយ​ស្របក់ ចាំ​លាង​ទឹក​ចេញ​។ ធ្វើ​បែប​នេះ​ឱ្យ​បាន​ជាប់ៗ​គ្នា​ជា​ប្រចាំ រយៈពេល​មួយ​សប្តាហ៍​នឹង​អាច​កម្ចាត់​ក្លិន​ក្លៀក​បាន​។​
៣-​អំពិល​ទុំ : ចូរ​ប្រើ​ទឹកអំពិល​ទុំ​កក់​ខ្លួន​ជំនួស​សាប៊ូ នៅ​ពេល​ងូតទឹក​ប្រចាំថ្ងៃ​។ ទឹកអំពិល​ទុំ ជួយ​ជម្រុះ​កោសិកា​ចាស់ និង​កម្ចាត់​ចោល​ភាព​អាប់អួរ​ស្មោក​គ្រោក ដែល​ជា​ប្រភព​ក្លិន​ក្លៀក​។ ការប្រើប្រាស់​ល្មៀត​លាប​ក្លៀក ក៏​អាច​ជួយ​បំបាត់​ក្លិន​ក្លៀក​ដូចគ្នា​ដែរ​។​
៤-​សា​ជូរ : យក​សំឡី​ជ្រលក់​ទឹក​សា​ជូរ ជូត​តាម​ក្លៀក ដើម្បី​កាត់បន្ថយ​បាក់តេរី ដែល បង្ក​ឱ្យ​មាន​ក្លិន​ក្លៀក​។ ប៉ុន្តែ​មិនគួរលាប​ក្រោយពេល​កោរ ឬ​ដក​រោមក្លៀក​ថ្មី​ទេ ព្រោះ បណ្តាល​ឱ្យ​ផ្សា​៕​
https://i1272.photobucket.com/albums/y389/domneng/smell-550x366_zps7af73a23.jpg

មតិយោបល់