ព័ត៌មានជាតិ

ANDRE VILLAS-BOAS ៖​មិនមាន Gareth Bale ក៏​គ្មាន​ឱកាស​

​គ្រូបង្វឹក ANDRE VILLAS-BOAS បាន​បង្ហើប​ឲ្យដឹងថា ក្លិប Spurs ដាច់ខាត​ត្រូវ​តែ​រក្សា​កីឡាករ Gareth Bale ។ មូលហេតុ​ដែល​លោក ANDRE VILLAS-BOAS និយាយ​ដូចនេះ​ដោយ​សំអាង​ទៅលើ​កីឡាករ​សញ្ជាតិ វែល​រូបនេះ បាន​ស្វែងរក​គ្រាប់​បាល់ ជួយ​បំបាក់ ឆ្មា​ខ្មៅ Sunderland តែ​គួរ​ឲ្យ​សោ​ស្តាយ​នោះ​ក្លិប​កាំភ្លើង​ធំ ឈ្នះ ក្រៅ​ទឹកដី ខណៈ​ប្រកួត​ជាមួយនឹង Newcastle ដែល​ធ្វើឲ្យមាន់​ខ្នាយមាស​បាត់បង់​ឱកាស​លំដាប់​តារាង​លំដាប់ថ្នាក់​ទី ៤​នោះ​។​

ANDRE VILLAS-BOAS បាន​និយាយថា យើង​បាន​រក្សា​មហិច្ចតា​របស់​យើង និង​រក្សា​ទុក​កីឡាករ​ល្អ​សម្រាប់​យើង​ផង​ដែរ​។​
​លោក​បាន​បន្តថា ការប្រកួត​យប់មិញ​យើង​បានបញ្ចប់ ក្នុង​ពិន្ទុ ៧២ ស្ថិតក្នុង​លំដាប់ថ្នាក់​តារាង​ទី ៥ ក្នុង​ក្របខណ្ឌ Premier League ។​សម្រាប់​ពួកយើង​អ្វី​ដែល​លើសពីនេះ យើង​ក៏​ត្រូវ​ការរក្សាទ្រព្យ​ដែល​កំពុងមាន​​ឲ្យបាន​ល្អ​សម្រាប់​ត្រៀម​ខ្លួន​នា​រដូវ​កាល​ក្រោយ​ទៀត​។​

​កីឡាករ Bale ក្នុង​ក្របខណ្ឌ Premier League នា​រដូវ​កាល​នេះ​ស្វែងរក​គ្រាប់​បាល់​ជូន​ក្លិប ចំនួន ២១ ។​ប៉ុន្តែ​លោក Villas-Boas បាន​ទទួចថា អ្វី​ដែល​មាន​បច្ចុប្បន្ន​មិន​ទាន់​គ្រប់គ្រាន់​នឹង​ចិត្ត​ខ្លួន ក៏ដូចជា​ក្លិប​ចង់បាន​នោះ​ឡើយ ដោយ​ដាច់​ខាត់ មាន់​ខ្នាយ​មាស ត្រូវតែ​ខ្លាំង​ជាង​នេះ​។​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា បើសិនជា​មិន​មាន Bale នោះទេ យើង​ក៏​មិន​បាន​ឱកាសល្អ​យ៉ាងនេះ​ដែរ ៕
https://i1272.photobucket.com/albums/y389/domneng/GarethBale_zps16b1f58e.jpg

មតិយោបល់