ព័ត៌មានជាតិ

iPad ថ្មី នឹង​ស្រាល និង​ស្ដើង​ជាមុន​

កាលពី​ថ្មីៗ​នេះ មានការ​ប្រទះឃើញ​កញ្ចក់​អេក្រង់ iPad ជំនា​ន់ទី​៥ ព្រោះថា វា​មាន​ទម្រង់​ខុសប្លែក​ពី iPad មិន​ទាំងអស់​។​
​គេហទំព័រ​វៀតណាម Kenh14 បាន​ចុះផ្សាយ​ថា យោងតាម​រូបភាព​នៃ​កញ្ចក់​អេក្រង់ iPad ជំនា​ន់ទី​៥ នេះ អាច​បញ្ជាក់ថា​បាន ក្រុមហ៊ុន Apple បានធ្វើការ​កែទម្រង់ និង​ផ្លាស់ប្ដូរ​ការ​រចនា​នៃ iPad​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា iPad ជំនា​ន់ទី​៥ នឹង​ស្រាល​ជាង​មុន ហើយ​កម្រាស់​របស់​វា​អាច​នឹង​ស្មើ iPad mini ជាពិសេស​មាន​ប៊ូ​តុង​សំឡេង​ទៀតផង​។
​គួរបញ្ជាក់​ផងដែរ​ថា គេ​នៅ​មិនទាន់​ប្រាកដ​ច្បាស់​នោះទេ ថា Apple នឹង​ចេញ iPad ជំនា​ន់ទី​៥ នោះ ព្រោះថា កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក Tim Cook មិនបាន​បង្ហើប​ឲ្យ​ដឹង​អំពី​រឿងនេះ នៅក្នុង​វេទិកា All Things Digital៕

ipad-5

មតិយោបល់