ព័ត៌មានជាតិ

Ronaldo តម្លៃ​ខ្លួន​ថោក​ជាង​សេះមួយ​ក្បាល​

​ប្រធាន​ជាន់ខ្ពស់​របស់​ក្លិប Malaga បាន​ចែកចាយ​រូបភាព​នៃ​ការស្រលាញ់​សត្វ​សេះ​របស់គាត់ និង​ថា​តម្លៃ​របស់​កីឡាករ Ronaldo ថោក​ជាង​សេះ​គាត់​មួយ​ក្បាល​។​
​កីឡាករ Ronaldo នៅតែ​ជាប់​កំណត់ត្រា​ពិភពលោ​ក ក្នុងចំណោម​ពិភព​កីឡា​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ បន្ទាប់​ពី​ផ្លាស់​ទី​ពី​បិសាច​ក្រហម ទៅកាន់ Real Madrid ក្នុងតម្លៃ 94 លាន​អឺរ៉ូ ។​នៅពេល​បច្ចុប្បន្ន​ក្នុង​ពិភព​កំណត់ត្រា​បាល់ទាត់ មាន​តែ​មនុស្ស​ពីរ​នាក់​តែប៉ុណ្ណោះ​ដែល​អាច​បំបែក​កំណត់ត្រា​ចាស់​នោះ គឺ Messi និង Ronaldo ។​ទោះជា​យ៉ាងណា បើ​យោង​តាម​ប្រធាន​ក្លិប Malaga លោក Sheikh Abdullah Al-Tani នៅ​ពេល​ថ្មីៗ​នេះ​បាន​ចែករំលែក​នៅលើ​ធ្វី​ត​ទ័​រ​ថា មិនមែន​ជា​តម្លៃ​ដែល​ថ្លៃ​ជាង​សេះ​ដំបូង​របស់​លោក​នៅ Belgium នោះទេ​។​
https://i1272.photobucket.com/albums/y389/domneng/Air/Ronaldo_zpsb10097c5.jpg
https://i1272.photobucket.com/albums/y389/domneng/Air/horse_zps24deb435.jpg
​ជាមួយនឹង​រូបភាព​ដែល​ប្រធាន​ក្លិប​រូបនេះ​បាន​បង្ហោះ​នៅលើ​ធ្វី​ត​ទ័​រ នោះ​គឺ​សេះស​យ៉ាង​ស្អាត ។​រូបថត​សេះ​នេះ​ដែរ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នឹង​ឃ្លាឃ្លោង​ថា “​នេះ​គឺជា​សេះ​ឥឡូវ ដែល​មាន​តម្លៃ​ថ្លៃ​ជាង កីឡាករ​នៅ​លើ​ពិភពលោក​”​។​ទោះបីជា​មិន​បាន​ថា​ឲ្យចំៗ​ចំពោះ​កីឡាករ Ronaldo តែ​លេង និង​អ្នកសេ្ន​ហា​បាល់ទាត់​បាន​យល់ឃើញ​ថា ប្រធាន​ក្លិប​រូប​នេះ​ចង់​ប្រៀបធៀប​តម្លៃ​សេះ​របស់ខ្លួន ទៅ​នឹង​កីឡាករ Ronaldo ។​
​ពូជពង្ស​សេះ​របស់ Belgian នេះ​នៅក្នុងអេ​ហ្ស៊ី​ប​គេ​ហៅថា “The Galloping King” ។​ទោះជា​យ៉ាងនេះ​ក្តី​សេះ​នេះ​ទុក​ក្នុង​ការប្រណាំង​មិនមែន​សម្រាប់​សម្តែង​នោះទេ​។​
​កន្លង​ទៅ​អតីត​ប្រធាន​ក្លិប Atletico Madrid លោក Gil Jusus ក៏​ពេញចិត្ត​សេះ​នៅក្នុង​ប្រទេស​អេ​ស្ប៉ាញ​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/Malaga_zpse7b50db7.jpg

មតិយោបល់