ព័ត៌មានជាតិ

Update៖ សំណាងមួយពាន់ដង ម៉ូតូកង់បីក្រឡាប់ស្លាប់យាយ ចៅស្រីនៅមានជីវិត

ភ្នំពេញ:​​ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ នៅន្លែងកើតហេតុ រីឯចៅនៅមានជីវិត ខណ:ជិះម៉ូតូកង់បីក្រឡាប់ សង្កត់លើ នៅតាមផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះឈ្មោះ មាន នីម មានអាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិត្នោតជ្រំទី២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានពចៅស្រីធ្វើដំណើរតាមម៉ូតូកង់បី លុះមកដល់ចំណុចកើតហេតុ នៅត្រង់ចំណុចផ្លូវកោង ស្រាប់តែមានម៉ូតូធូដេមួយគ្រឿង បើកមកពីខាងមុខយ៉ាងលឿន ស្រាប់តែម៉ូតូកង់បីបានបើកគេច បណ្ដាលឱ្យក្រឡាប់ ធ្លាក់ជនរងគ្រោះ ហើយត្រូវកង់បីសង្កត់លើស្លាប់មួយរំពេចនៅកន្លែងកើតហេតុ រីឯចៅស្រីគ្មានរងរបួសនោះទេ។

សាកសពស្រ្តីរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន តាមនីតិវិធី៕

មតិយោបល់