Ankara ៖ ក្រុមភេវកម្ម PKK ដែលជាក្រុមរស់នៅប្រទេសតួគីបានដោះលែងចំណាត់ខ្មាំងជាវិស្វករពីរនាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅភាគខាងត្បូងនៃប្រទេសតួគី។
ក្រុមវិស្វករទាំងពីរនាក់ត្រូវបានចាប់ខ្លួនតាំងតែពីថ្ងៃសុក្រដោយក្រុមប្រដាប់ដោយអាវុធ PKK ដែលមានវត្តមាននិងរចនាសម្ព័ន្ធខុសច្បាប់ហើយត្រូវបានប្រទេសតួគីចាត់ក្នុងតារាងក្រុមភេវរកម្មដែលមានទីតាំងនៅក្នុងប្រទេសខ្លួន។រដ្ឋាភិបាលតួគីបានព្យាយាមចចារជាច្រើនដងចាប់ពីខែតុលាជាមួយនឹងមេដឹកនាំរបស់ក្រុមមួយនេះ (Abdullah Ocalan) ដែលកំពុងតែជាប់ឃុំខ្លួននៅឡើយនៅក្នុងគុកដោយចុងក្រោយលទ្ធផលនាខែឧសភាថ្មីៗនេះបានធ្វើឲ្យមេដឹកនាំរូបនេះយល់ព្រមប្រកាសបញ្ឈប់ការបាញ់គ្នាហើយព្រមដកកម្លាំងរបស់ខ្លួនដែលមានទីតាំងក្នុងប្រទេសតួគីទៅកាន់អ៊ីរ៉ាក់វិញ។
គួរបញ្ជាក់ថាចាប់តាំងពីមានការប្រយុទ្ធគ្នាជាមួយនឹងរដ្ឋាភិបាលតួគីនិងការបោះទីតាំងខុសច្បាប់មកក្រុម PKK បានចូលរួមពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាពលរដ្ឋនិងទាហានដល់ទៅ 40000 នាក់គិតចាប់ពីឆ្នាំ 1984 ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Yew%20Tree%20Tarn/PKK1_zps336cc532.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Yew%20Tree%20Tarn/PKK2_zps112461b2.jpg
មតិយោបល់