ព័ត៌មានជាតិ

Samsung លក់ Galaxy S4 បាន ២០លានគ្រឿង ក្នុងរយៈពេល ២ខែ (Video Inside)

ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េ Samsung បានលក់នូវស្មាតហ្វូន Samsung Galaxy S4 ចំនួន ២០លានគ្រឿងក្នុងរយៈពេល ២ខែ។
យោងតាមប្រភព័ត៌មានពីគេហទំព័រ Phone Arena បានឲ្យដឹងថា លោក JK Shin នាយកប្រតិបត្តិក្រុមហ៊ុន Samsung បានបញ្ជាក់ប្រាប់សារព័ត៌មានកូរ៉េថា គឺចាប់តាំងពីថ្ងៃដាក់លក់Samsung Galaxy S4 មកដល់ពេលនេះ មានរយៈពេល ២ខែ ហើយលទ្ធផលនៃការលក់ស្មាតហ្វូនមួយនេះ បានចំនួន ២០លានគ្រឿង។
គួរបញ្ជាក់ផងដែរថា កាលពីក្រុមហ៊ុន Samsung ចេញលក់ Galaxy S3 ទៅលើទីផ្សារ ចំនួន ១០០ថ្ងៃបានត្រឹមតែ ២០លានគ្រឿងប៉ុណ្ណ៕

Samsung-Galaxy-S4
ទស្សនាវីដេអូ​ឃ្លិបដូច​ខាង​ក្រោមនេះ​៖

មតិយោបល់