ព័ត៌មានជាតិ

បិសាច​ក្រហម ចុះ​កុងត្រា​ជាមួយនឹង ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​

​តារាបាល់ទាត់​របស់​ក្លិប​បិសាច​ក្រហម គឺ​កំពុង​រីករាយ​និង​ការធ្វើ​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន អាកាសចរ​រុស្ស៊ី Aeroflot ។​
​ក្នុង​ការចូលរួម​ធ្វើ​កុងត្រា​នេះដែរ កីឡាករ Wayne Rooney និង​មិត្ត​រួម​ក្រុម​របស់​គាត់ នៅ​ក្លិប បិសាច​ក្រហម បាន​ផ្តោតអារម្មណ៍​លើ​ពហុ​កីឡដ្ឋាន Old Traford ក្នុងការ​ធ្វើ​កុងត្រា​ថ្មី ជាមួយនឹង​ក្រុមហ៊ុន​មួយ​នេះ​។​តែ​ទោះជា​យ៉ាងណា សម្រាប់​កុងត្រា​ថ្មី​នេះ​ដែរ ខាង​ក្រុមហ៊ុន Aeroflot មិនបាន​ធ្វើ​ការបង្ហាញ​កុងត្រា​នោះទេ​។ កីឡាករ Wayne Rooney មុន​នេះ​ដែរ​ច​ចាម​អារាម​ថា បាន​ចាកចេញ​ពី​ក្លិប តែ​ពេល​នេះ​កីឡាករ Rooney នៅ​តែ​សប្បាយ​រីករាយ​ក្នុង​ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​នៅ​ក្លិប ដោយ​មិន​ខ្វល់​ពី​រឿង​អតីតកាល​។​

​គ្រូបង្វឹក​ថ្មី លោក David Moyes គឺ​សប្បាយរីករាយ​ក្រៃលែង ដែល​បាន​ធ្វើ​កុងត្រា​ជាមួយនឹង ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ដ៏​មាន​សារៈសំខាន់​។​ធាតុ​ពិត​នោះ បិសាច​ក្រហម បាន​ធ្វើ​ការសហការ ជាមួយនឹង អាកាសចរណ៍​រុស្ស៊ី ក្រុមហ៊ុន Aeroflot ដែល​ត្រូវបាន​គេ​ដឹង​តាំងពី​ខែ មេសា តែ​ទើបតែ​ចុះ​កុងត្រា​នៅពេល​បច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ​។​

​ក្នុង​ពេល​កន្លងមក ក្រុមហ៊ុន Aeroflot ជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ តែ​ចៃដន្យ​អាក្រក់​ក៏​កើត​រឿង​មហន្តរាយ​មួយ លើ​យន្តហោះ ប៊ូ​អ៊ីង 777 ដែល​ហោះ​ពី​ប្រទេស​កូរ៉េ មកកាន់ សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ដែល​បណ្តាលឲ្យ​មនុស្ស ២ នាក់​បាន​ស្លាប់ និង ១៨០ នាក់បាន​បានរងរបួស​ ។ តែ​ទោះជា​យ៉ាងណា​នេះ ចុងក្រោយ​នេះ​ដែរ​ក្រុមហ៊ុន​នេះ​បាន​បោះទុន​ធ្វើ​ការវិនិយោគ​សារជាថ្មី ដើម្បី​ឲ្យ​វា​ប្រសើរ​ឡើង​វី​ញ លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកទេស ។ រួមជាមួយ​នឹង​គ្នា​នេះដែរ ក្រុមហ៊ុន Aeroflot បាន​លើកកម្ពស់​របស់ខ្លួន ដើម្បី​ផ្សព្វផ្សាយ ជាមួយនឹង​បិសាច​ក្រហម ដែល​ជា​ជំហាន​មួយ​ធ្វើឲ្យ​ប្រសើរ​ឡើងវីញ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/ManUtd1_zpsa4c29f92.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ManUtd2_zps148da62b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ManUtd3_zpsa0bac3b0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ManUtd_zpsd9ebc977.jpg

មតិយោបល់