ទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក NSA(National Security Agency)អាមេរិកនៅតែបន្តស្វែងរកនិងធ្វើបត្យាប័ណលោក Edward Snowden ដែលជាអតីតធ្វើការងារនៅក្រុមការងារបច្ចេកទេសដែលបានធ្វើឲ្យរឿងរ៉ាវសម្ងាត់ជាច្រើនរបស់ទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក NSA បានលេចចេញទៅកាន់អន្តរជាតិដែលក្រោយមកមានការចោទប្រកាន់ជាច្រើនដែលអាមេរិកបានទទួលពីការធ្វើចារកម្មលើព័ត៌មាននិងការព្យាយាមលួចវីដេអូទៅលើប្រទេសមួយចំនួនហើយក្នុងនោះក៏មានទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិផងដែរ។
ចង់ដឹងថា NSA របស់អាមេរិកមានតួនាទីអ្វីខ្លះហើយមានលក្ខណៈយ៉ាងណាបានជាខ្លួនចូលចិត្តចង់ដឹងចង់ឃើញរឿងរ៉ាវរបស់គេ??
NSA ត្រូវបានបង្កើតឡើងជាលើកតំបូងកាលពី 60 ឆ្នាំមុននាថ្ងៃទី 4 វិច្ឆិកាឆ្នាំ 1952 ហើយគិតមកទល់ឆ្នាំ 2012 ខ្លួនមានបុគ្គលិកដល់ទៅជាង 3ម៉ឺននាក់ជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗក្នុងការដំណើរការ។ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកមានតួនាទីជាអ្នកដំណើរការនិងគ្រប់គ្រងការបញ្ជូនការសម្ងាត់របស់អាមេរិកផ្ទាល់ដែលធម្មតាប្រទេសនីមួយៗនៅលើលោកភាគច្រើនក៏មានសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទៃក្នុងខ្លួនដែរ។តែទោះបីជាយ៉ាងណាទីភ្នាក់ងាររបស់អាមេរិកមួយនេះត្រូវបានគេជឿជាក់ថាជាអង្គការឃ្លាំមើលនិងគ្រប់គ្រងលើមធ្យោបាយការបញ្ជូនការសម្ងាត់ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក។
NSA ក៏មានតួនាទីផងដែរក្នុងការប្រមូលនិងវិភាគពីពត៍មានក្រៅស្រុកខ្លួននិងដើម្បីការការពារទំនាក់ទំនងព័ត៌មានរបស់ខ្លួននៅក្នុងស្រុកពីបរទេសផងដែរលើបញ្ហាសន្តិសុខជាតិនិងប្រព័ន្ធវិភាគរហ័សរបស់ខ្លួន៕
https://i1272.photobucket.com/albums/y389/domneng/Decore/Edward-Snowden1_zps3f22e3c0.jpg
លោក Edward Snowden ដែលអាមេរិកតាមចាប់ខ្លួន
https://i1272.photobucket.com/albums/y389/domneng/Decore/800px-Menwith-hill-radomes_zps5f8db9b9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NSA-Fort_Meade-1950_zpsc9372b4d.png
https://i1272.photobucket.com/albums/y389/domneng/Decore/National_Security_Agencysvg_zpsdba376d6.png
https://i1272.photobucket.com/albums/y389/domneng/Decore/769px-National_Security_Agency_headquarters_Fort_Meade_Maryland_zpseb17e7c7.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NSAPolygraphbrochurepdf_zps761a5f03.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NSOC-2012_zpsc2e59358.jpg
មតិយោបល់