ព័ត៌មានជាតិ

រុស្សីប្រកាសថា Snowden ទ​ទួ​ល​យ​ក​ប្រ​ទេ​ស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​តែ​អា​មេ​រិ​ក​ថា​មិ​ន​ទា​ន់​ទ​ទួ​ល​យ​ក​ជា​ផ្លូ​វ​កា​រ​ទៅ​វិ​ញ​

​ប៉េកាំង​៖​នៅ​ក្រោយ​ការប្រកាស​តាមរយៈ​ធ្វី​ត​ធ័​រ​របស់លោក Alexei Pushkov សមាជិកសភា​ជាន់ខ្ពស់​របស់​រុស្សី ដែល​បាន​និយាយថា Edward Snowden នឹង​ទទួលយក​ការ​ស្នាក់​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​តែ​ប៉ុន្មាន​នាទី​ក៏​ត្រូវបាន​គេ​លប់ចោល​ទៅវិញ​។​

​បន្ទាប់មក​ក៏​លេចចេញ​នូវ​ពាក្យពេចន៍​មួយចំនួន​នៅលើ​ទំព័រ​ធ្វី​ត​ធ័​រ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក National Security Agency ទៅ​វិញ​ដោយ​និយាយថា Snowden មិនទាន់​ទទួលយក​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជា​ប្រទេស​សម្រាប់​ជ្រកកោន​ទៅ​វិញ​ដែល​បាន​ធ្វើឲ្យ​មាន​ការងឿងឆ្ងល់​ជា​ច្រើនទៅ​លើ​រឿងនេះ​។​

​គួរ​បញ្ជាក់​ដែរ​ថា​បច្ចុប្បន្ន Snowden ដែល​កំពុង​តែ​ពួន​សម្ងំ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​អាកាសយានដ្ឋាន​របស់​ទីក្រុង​មូ​ស្គូ​តាំងតែ​ពី​ថ្ងៃ​ទី 23 មិថុនា​មក​ម្លេះ​ហើយ​ប្រទេស​ជាង 21 ហើយ​ដែល​ខ្លួន​បាន​ផ្ញើរ​សារ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ដែល​ក្រោយមក​មាន​ប្រទេស​បី​ដែល​ទទួល​យក​សំណើរ​នេះ​ដូចជា​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នី​កា​រ៉ា​ហ្គ័​រ​និង​បូ​ឡាវៀ​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/edward-snowden_zpsbe8dc0a0.jpg

មតិយោបល់