កណ្ដាលៈ នៅថ្ងៃព្រហស្បតិ៍១១កើតខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ៦និង៤០នាទីព្រឹក
មានករណីគ្រោះចរាចរណ៍មួយកើតឡើង លើស្ពានត្សឹបាសា(អ្នកលឿង)ផ្លូវជាតិលេខ១ ចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្ត កណ្តាល។
ភាគីរថយន្ត មិនស្គាល់ម៉ាក បានបើកគេចខ្លួនបាត់ ពីកន្លែងកើតហេតុ។
ភាគីម៉តូ Dream ស្លាកលេខភ្នំពេញ 1IV-3204មា នគ្នា០២នាក់៖
១/ អ្នកបើកបឈ្មោះម៉ន មាស ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ)។
២/ អ្នករួមដំណើរ(មិនស្គាល់ឈ្មោះស្លាប់នៅកន្លែងកើតហេតុ)។
សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើនាថ្ងៃខែឆ្នាំដដែល មានម៉ូតូ ០១គ្រឿងជិះគ្នា ០២នាក់ទិសដៅភ្នំពេញទៅព្រៃវែង ពេលបើកមកដល់កន្លែងកើតហេតុ បានវ៉ាជែងរថយន្តតូច០១គ្រឿងមិនស្គាល់ម៉ាកហើយ បានជ្រុលទៅបុករថយន្តធុនធំ០១គ្រឿងទៀត មិនស្គាល់ម៉ាកដែលមកពីទិសផ្ទុយ(អ្នកលឿងទៅភ្នំពេញ) បណ្តាលឲ្យអ្នកជិះម៉ូតូទាំង ០២នាក់ស្លាប់នៅកន្លែងកើតហេតុតែម្តង។
សេចក្តីសន្និដ្ឋានបឋម៖
-យោងតាមសាក្សីបំភ្លឺនៅ កន្លែងកើតហេតុនាំឲ្យយើងសន្និដ្ឋានបានថា៖ -ករណីខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូស្លាកលេខភ្នំពេញ 1IV3204 មានការធ្វេសប្រហែសក្នុងឡើងវ៉ាជែង មិនបានមើលឧបសគ្គខាងមុខទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។
ចំពោះសាកសពជនរងគ្រោះទាំង ០២នាក់ សមត្ថកិច្ចកំពុងរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូខូចខាត ០១គ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន។
ករណីយនេះកម្លាំងជំនាញបានចុះវាស់វែងនិងធ្វើការស្រាវជ្រាវទៅតាមនីតិវិធី៕



មតិយោបល់