វ៉ាស៊ិនតោន (18/07/13) : រដ្ឋលេខាធិការក្រសួងការពារជាតិរបស់អាមេរិក Ashton Carter បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក National Security Agency(NSA) បានកំពុងនឹងដំណើរការថ្មីមួយនៃប្រព័ន្ធការពារសុវត្ថិភាពដែលមានលក្ខណៈប្រសើរជាងមុនក្រោយករណីរបស់លោក Edward Snowden ដែលបានធ្វើឲ្យទីភ្នាក់ងាររបស់ខ្លួនក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាអាចមើលឃើញពីរឿងរ៉ាវជាច្រើនដែលខ្លួនកំពុងធ្វើ។
លោកបាននិយាយថា User របស់ Snowden មិនអាចដំណើរការបានទៀតទេលុះត្រាណាតែមានការសហការពីសមាជិកណាម្នាក់ដែលធ្វើការនៅ NSA ពីព្រោះថាវាបានដំណើរការនូវប្រព័ន្ធសុវត្ថិភាពមួយដែលមានឈ្មោះថា ”Two-man rule” ដែលមានន័យថាវាត្រូវការ User ពីរក្នុងដំណើរការនិងដឹកជញ្ជូនអាវុធនុយក្លេអ៊ែរបាន។
លោកនាយកប្រតិបត្តិរបស់ NSA គឺលោក Keith Alexander បាននិយាយថាកាលពីមុន Snowden បានប្រើប្រាស់តែ User ខ្លួនរបស់គេតែមួយគឺអាចប្រមូលទិន្នន័យបានយ៉ាងច្រើនពីខាងក្នុងប្រព័ន្ធសុវត្ថិភាព៕
https://i1272.photobucket.com/albums/y389/domneng/Decore/AshtonCarterSenateArmedServicesHoldsUhNRqSF9NtNl_zpsd5d05826.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/snowdenUSETHISbannerreuterspng_zpse3b1970c.png
មតិយោបល់