ព័ត៌មានជាតិ

លាន់ផាំង! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

ព្រះវិហារ: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង០៩នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ ខណ:ធ្វើដំណើរ បញ្ចា្រសទិសគ្នា ពីជើងទៅត្បូង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅត្រង់ចំណុចផ្លូវលំគ្រួសក្រហម ស្ថិតនៅក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះវិហារ 1A- 5639 បើកបរដោយឈ្មោះ បឿន ម៉ៃធី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ បណ្ដាលឲ្យរបួសធ្ងន់ ខណ:បញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុករវៀង និងបានដាច់ខ្យល់ស្លាប់នៅមណ្ឌលសុខភាព បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក សេ125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះវិហារ 1C-0934 បើកបរដោយឈ្មោះចាន់ នោរិទ្ធ ហៅស្រួច ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំរុងរឿង បណ្ដាលឲ្យរងរបួសស្រាល ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែក លទ្ធផលកិច្ចប្រតិបត្តិការមួយទៀតរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍ទាំង១២ និងកម្លាំងប្រជាការពារ បានសហការគ្នាចុះល្បាត នៅត្រង់ចំណុចសំខាន់ៗ នៅក្នុងស្រុកដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ សង្គម ការចុះល្បាតពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ៕

មតិយោបល់