ព័ត៌មានជាតិ

ក្មេងស្រី​រងរបួស​ដោយ​សារ Samsung Galaxy S III ព្រោះ​ប្រើ​ថ្ម​ក្លែងក្លាយ​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដំណឹង បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មួយ​ថា មាន​ក្មេងស្រី​ជនជាតិ​ស្វី​ស​អាយុ ១៨​ឆ្នាំ​ម្នាក់​បាន​រងរបួស​នៅត្រង់​ភ្លៅ ដោយសារតែ​ស្មា​ត​ហ្វូ​ន Samsung Galaxy S III ផ្ទុះឡើង​ភ្លាមៗ​នៅក្នុង​ហោ​ប៉ាវ​។​

​នៅពេលនេះ ព័ត៌មាន​ថ្មី​បាន​ចុះផ្សាយ​ថា នាង Fanny Schlatter បាន​ប្រើប្រាស់​នូវ​ថ្ម​ទូរស័ព្ទ​ក្លែងក្លាយ ដែលជា​មិនមែន​របស់​ក្រុមហ៊ុន​។​
​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ EMPA Materials Science បាន​បញ្ជាក់ថា តាម​ការស្រាវជ្រាវ​បាន​រកឃើញថា នាង Fanny បាន​ប្រើប្រាស់​នូវ​ថ្ម​ក្លែងក្លាយ​ដែលជា​មិនមែន​របស់​ក្រុមហ៊ុន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ផ្ទុះឡើង​។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​នេះ ក្រាន់តែ​ជា​ព័ត៌មាន​ដែល​បង្កើតឡើង​ដើម្បី​ឲ្យ​ក្រុមហ៊ុន Samsung គេចវេស​ពី​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ ឬមួយ​យ៉ាងណា​នោះទេ​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្មីៗ​នេះ មាន​ស្ត្រីជន​ជាតិចិន​វ័យ ២៣​ឆ្នាំ ដែលជា​អ្នកបម្រើ​ការងារ​នៅលើ​យន្តហោះ​ម្នាក់​បាន​ស្លាប់ ខណៈពេលដែល​នាង​បាន​លើក​ទូរស័ព្ទ​ពេល​កំពុង​សាក​ថ្ម ហើយ​ត្រូវបាន​អ្នកជំនាញ​និយាយថា នាង​ស្លាប់​ដោយសារតែ​ការប្រើប្រាស់​ថ្ម​ក្លែងក្លាយ​៕

SCHLATTER

ចុចទីនេះដើម្បីអានព័ត៌មានមុន

មតិយោបល់