ព័ត៌មានជាតិ

David Beckham ទទួលបាន​ការទាក់ទាញ​បំផុត​ជាមួយនឹង​វីដេអូ​ឃ្លិប​ថ្មី​

​កីឡាករ David Beckham បាន​ចូលនិវត្តន៍​ពី​ពិភព​កីឡាបាល់ទាត់ ប៉ុន្តែ​រូបភាព​របស់គាត់ នៅតែ​បន្ត​បង្ហាញ​ជាមួយនឹង​ផលិតផល​ធំៗ​ជាច្រើន​។ ថ្មីៗ​នេះដែរ វីដេអូ​ឃ្លិប​ខ្លី​មួយ​របស់​កីឡាករ David Becikham ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដោយ​ឃើញ​អតីត​តារា​បាល់ទាត់​នេះ ដោះអាវ នឹង​ពាក់អាវ​ឈុត​ហ្វា​ស៊េ ហើយក៏​ជា​វីដេអូ​ឃ្លិប​បង្ហាញ​ពី​ផលិតផល​ថ្មី​ផង​ដែរ​។​

​មិនយូរប៉ុន្មាន ម្សិលមិញ​នេះដែរ កីឡាករ Beckham បាន​ដំណើរការ​បង្ហាញ វីដេអូ​យ៉ាង​ពេញលេញ ជាមួយនឹង​ផលិតផល​តែម្តង ដែល​ជា​ប្រភេទ​ទឹកអប់ ឈ្មោះថា “David Beckham Classic” ។ ការបង្ហាញ​វីដេអូ​ឃ្លិប ដែល​ជា​វីដេអូ​ស្ពត នេះដែរ Beckham បាន​ទាក់ទាញ​អ្នកគាំទ្រ និង​ប្រភព​ព័ត៌មាន​ជាច្រើន​។​
​មុន​ផលិតផល​នេះដែរ Beckham និង​ប្រពន្ធ​របស់​ខ្លួន Victoria ក៏បាន​ដំណើរការ​ផលិតផល​ទឹកអប់​ផងដែរ ឈ្មោះថា “Intimately Beckham” ៕​
https://i1272.photobucket.com/albums/y389/domneng/classic-1-36e09_zps5bb976b0.jpg
https://i1272.photobucket.com/albums/y389/domneng/classic-5-36e09_zps84299524.jpg
https://i1272.photobucket.com/albums/y389/domneng/classic-3-36e09_zpsb82f8750.jpg
ទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់