ព័ត៌មានជាតិ

ហេតុ​អ្វី​ប្រើប្រាស់​ស្រោមអនាម័យ​ហើយ នៅតែ​មាន​កូន​ទៀត ចឹង ?

​វិធា​ការពន្យា​កំណើត​បែបនេះ គឺ​មិន​សូវ​ជា​មាន​សុវត្ថិភាព​នោះទេ ។ មាន​មនុស្ស​ជាច្រើន​បាន​បានគិត​ថា ស្រោមអនាម័យ​ជា​វិធីសាស្ត្រ​ពន្យា​កំណើត ដ៏​ងាយស្រួល សុវត្ថិភាព និង អាច​ជឿ​ទុកចិត្តបាន​។​ប៉ុន្តែ​ធាតុពិត មាន​ករណី​ជា​ច្រើន ដៃគូ​រួមភេទ បែរជា​មាន​ផ្ទៃពោះ បន្ទាប់​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​។​

​ប្រសិនបើ​ស្រោមអនាម័យ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ ឬ រំពេច​ជាមួយនឹង​គ្នា ស្រាប់តែ​អា​អូន​តូច ក្នុង​ខោ ពេល​ពាក់​ស្រោម​ទៅ វា​មិន​តឹង ដោយ​លក្ខណៈ​រលុង នោះ​យុទ្ធនាកា​រដក​នឹងដាក់ អាច​បណ្តាលឲ្យ​មាន​ការធ្វេសប្រហែ​ស រហូត​ឈានដល់​ដំណាក់កាល​មាន​ផ្ទៃពោះ ហើយ​សុវត្ថិភាព​នឹង​ធ្លាក់​ក្រោម ៥០ ភាគរយ​។​មួយវិញទៀត ការប្រើប្រាស់​ស្រោមអនាម័យ​ដែល​មាន​គុណភាព​អន់ ក្នុងអំឡុងពេល​រួមភេទ ក៏​បណ្តាល​ឲ្យ​ស្រោម​ធ្លាយ ឬ​បែក នឹង​ឈានទៅរក​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន​។​

​ចំណែក​ទាក់ទិន​នឹង​ការប្រើប្រាស់​ថ្នាំ គ្រាប់ ក្នុង​ការពន្យា​កំណើត គឺជា​អ្នក​ដែល​មាន​ប្រសិទ្ធភាព​ជាង​ការពន្យា​កំណើត​ដោយ​ការប្រើប្រាស់​ស្រោម​។​ប្រសិនបើ​អ្នក​ប្រើប្រាស់​វា ឲ្យ​ទៀតទាត់ និង​ត្រឹមត្រូវ​ទៅ​តាម​វេជ្ជៈបញ្ជា នោះ​ប្រសិទ្ធភាព​កើនឡើង​ដល់​ទៅ ៩៩ ភាគរយ​។​ទោះ​ជា​ថ្នាំ​គ្រាប់​បង្ការ ការពន្យា​កំណើត​មាន​ប្រិសទ្ធភាព​មែនពិត តែ​សម្រាប់​ជំងឺឆ្លង ដោយ​ការ​រួមភេទ វា​មិន​អាច​ជួយ​បាន​នោះ​ទេ ។​

​មាន​ករណី​ជា​ច្រើន​ណាស់​ដែល​កើត​លើ​ស្ត្រី មាន​អ្នកខ្លះ គិតថា ការប្រើប្រាស់​ថ្នាំ ពន្យា​កំណើត​ប៉ះពាល់​ដល់​សុខភាព​ខ្លាំងណាស់ ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើឲ្យ​គេ​ជ្រើសរើស​យក​ស្រោមអនាម័យ ហើយ​មាន​ពេលខ្លះ​ការប្រើប្រាស់​ស្រោមអនាម័យ ធ្វើឲ្យ​ពួកគេស​ល់​ដាន​ខ្មៅ ជាប់​នឹង​ខ្លួន ដែល​ជា​ចំណុច​មិន​ចង់បាន ៕

dungbaocaosusohagioitinh26713-1374826714282

មតិយោបល់