ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្ត Ford ខំគេចអ្នកដួលម៉ូតូ បែរទៅបុកអ្នកបើកម៉ូតូមួយទៀត បាក់ជើងស្តាំ

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ០១លើក មួយលើក នៅវេលាម៉ោង០៨:២៥នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុច TV24763,47901 ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2Q-0896 បើកបរដោយឈ្មោះ សួន ឩត្តម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ
ភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវលេខ៥៩ ដល់ចំណុចកើតហេតុខាងលើ បានជួបម៉ូតូ០១គ្រឿងដួលកណ្តាលផ្លូវ ម្ចាស់រថយន្តគេចម៉ូតូ មកខាងឆ្វេងដៃ បណ្តាលឲ្យបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-6623 ក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ មាស សុខុម ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យ អ្នកបើកម៉ូតូ រងរបួសធ្ងន់ បាក់ជើងស្តាំ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបាន បញ្ជូនទៅកាន់មណ្ឌលសុខភាពត្រាងនិងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបងបន្ត។ ចំណែករថយន្ត និងម៉ូតូបានរក្សាទុកនៅអធិការនគរបាលស្រុកកំរៀងដើប្បីចាត់ការតាមនិតិវិធី។ រីឯម៉ូតូ ដែលដួលនៅកណ្តាលផ្លូវមិនមានគ្រោះអ្វីឡើយ បានលើកម៉ូតូឡើងជិះគេចខ្លួនបាត់៕

photo_2016-04-30_16-33-10 photo_2016-04-30_16-31-35 photo_2016-04-30_16-31-36

មតិយោបល់