ព័ត៌មានជាតិ

អាមេរិក​ប្រកាសអាសន្ន​នៃ​សញ្ញា​ភេ​វរ​កម្ម​សារ​ជា​ថ្មី​លើ​ការធ្វើដំណើរ​ជា​សាកល​

​វ៉ា​ស៊ិន​តោន ( 02/08/13 ) : សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ការធ្វើដំណើរ​ជា​សាក​ល​ត្រូវ​ប្រកាស​អាសន្ន​ពី​ការ​វាយប្រហារ​របស់​ក្រុម​ភេ​វរ​កម្ម​ហើយ​វា​ត្រូវ​បាន​លើកឡើង​នៅក្រោយ​ការបិទ​បេសកកម្ម​ផ្លូវ​ទូត​មួយចំនួន​នៅ​តំបន់​មជ្ឈឹម​បូ​ព៌ានា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​។​

​អាមេរិក​ក៏​បាន​ប្រកាសអាសន្ន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផងដែរ​ក្នុង​ការប្រយ័ត្នប្រយែង​នៃ​អំពើ​ភេ​វរ​កម្ម​ដែល​នឹង​ត្រូវ​ជឿជាក់​ថា​តំបន់​មជ្ឈិមបូព៌ា​និង​អាមេរិក​ខាងជើង​និង​មួយចំនួនទៀត​ដែល​អាច​ភាយ​ចេញពី​តំបន់​ឧបទ្វីប​អារ៉ាប់​ផងដែរ​។​

​តាម​ប្រភព​ព័ត៌មាន​បច្ចុប្បន្ន​បានបញ្ជាក់​ថា​ក្រុម​ភេ​វរ​កម្ម​អាល់​កៃ​ដា​នឹង​បន្ត​ធ្វើ​ការងារ​វាយប្រហារ​របស់​ខ្លួន​នៅក្នុង​តំបន់​នឹង​ក្បែរៗ​ហើយ​ពួក​នេះ​នឹង​ប្រើប្រាស់​ការខិតខំ​ប្រឹងប្រែង​ផ្តោត​សំខាន់ឲ្យ​បាន​នៅក្នុង​រយៈពេល​ចាប់ពី​ពេល​បច្ចុប្បន្ន​ទៅ​ទល់នឹង​ចុងខែ​សីហា​នេះ​។​បើ​ទោះបីជា​យ៉ាងណាក្តី​អាមេរិក​នៅ​តែ​ព្យាយាម​បកស្រាយ​ពី​មធ្យោបាយ​នៃ​ការវាយប្រហារ​ភេ​វរ​កម្ម​ដែល​អាច​កើតមាន​នៅ​តាម​ប្រព័ន្ធ​ធ្វើដំណើរ​សាធារណៈ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទាក់ទង​នឹង​ទេសចរណ៍​ហើយ​អាមេរិក​ក៏​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើការ​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​ដើម្បី​ការពារ​ការគំរាមកំហែង​នេះ​៕​
indianamerican-srinivasan-sworn-in-as-top-us-court-judge_180613122020

មតិយោបល់