ព័ត៌មានជាតិ

បុរសជាជាងផ្សាដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យធ្លាក់មកលើដីស្លាប់

ត្បូងឃ្មុំៈ កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២ ០២០ វេលាម៉ោង១៤និង៣០នាទី បុរសម្នាក់មានមុខរបរជាងផ្សាដែក ត្រូវបានស្លាប់ភ្លាមៗ ក្នុងខណៈពេលឡើងបាញ់គ្រាប់វីសជញ្ជាំងរបស់ឈ្មោះ មួង សារ៉ាត់ ភេទប្រុស អាយុ ៥១ឆ្នាំ ស្ថិតនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងតែបាញ់គ្រាប់វីស ខ្សែ ម៉ូទ័រ បានប៉ះនឹងទ្រូងហើយឆក់ បណ្ដាលឲ្យធ្លាក់មកលើដី ភ្លាមនោះអ្នក រួមការងារជួយសង្រ្គោះដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សពមានឈ្មោះ សុខ កំសត ហៅសាំង ភេទ
ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិច្រកពោន សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានទទួលព័ត៌មានរួចភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលជប់ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងពិនិត្យសាកសពនៅផ្ទះជនរងគ្រោះសន្និដ្ឋានថា ជនរង គ្រោះពិតជាបានស្លាប់ដោយចរន្តអគ្គិសនីឆក់(ខ្សែភ្លើងម៉ូទ័រ) ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយពីពិនិត្យលើសពរួចជំនាញបានប្រគល់ទៅក្រុមគ្រួសារ សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់