ជួនកាលអ្នកចង់ធ្វើការ Remove Row ឬ Column ចេញពីក្នុង Sheet ។ ប៉ុន្តែអ្នកមិនចាំបាច់ធ្វើការលុបនោះទេនៅក្នុងកម្មវិធី Excel មានមុខងារមួយ ដែលអនុញ្ញាត្តឲ្យអ្នក ធ្វើការលាក់ឬបង្ហាញ Row និង Column ទាំងនោះបាន។
របៀបលាក់
១. ដើម្បីលាក់ឬបង្ហាញ Rowsនោះសូម select the row ណាមួយជាមុនសិន
https://i1272.photobucket.com/albums/y389/domneng/Decore/Excel2_zpsa7f3c208.png
២. ចុច Mouse ស្តាំលើ Header នៃ Row ដែលអ្នកបាន Selected ហើយជ្រើសយកពាក្យ Hide
https://i1272.photobucket.com/albums/y389/domneng/Decore/Excel5_zps94e99244.png
៣. ពេលនេះអ្នកនិងឃើញ Rows ទី ៣ និងទី៤ ដែលអ្នកបាន Select ត្រូវបានលាក់បាត់។
https://i1272.photobucket.com/albums/y389/domneng/Decore/Excel4_zps53f09062.png
របៀបង្ហាញ
១. ដើម្បីបង្ហាញ row មកវិញ អ្នកត្រូវតែ Select Rows ទាំងពីរ ដែលនៅខាងក្រោម និងខាងលើ នៃ Rows ដែលអ្នកបានលាក់។ បន្ទាប់មក សូមចុច Mouse ស្តាំលើ Headers លើ Row ដែលបាន Selectនោះ រួចជ្រើសយកពាក្យ Unhide ។
https://i1272.photobucket.com/albums/y389/domneng/Decore/Excel3_zpsb1a0de15.png
២. ពេលនេះ Rows ដែលអ្នកបានលាក់ ត្រូវបង្ហាញមកវិញ
https://i1272.photobucket.com/albums/y389/domneng/Decore/Excel6_zps0fc2c940.png
ចំណាំៈ ចំពោះ Columns វិញអ្នកក៏អាចធ្វើការលាក់ ឬបង្ហាញបានដែរ ដោយគ្រាន់តែធ្វើតាមរបៀបដូច ការលាក់ឬបង្ហាញ Rows ខាងលើ ។
ប្រភពដើម៖ www.homeofhelp.com
មតិយោបល់