ព័ត៌មានជាតិ

Snowden អាចនឹងទទួល​ឲ្យធ្វើ​ការជា​ទីប្រឹក្សា​នៅក្នុងស​ភា​ជា​តិ​របស់​រុស្សី​

​ប៉េកាំង ( 07/08/13 ) : នៅពេលដែល Snowden បាន​ទទួល​សិទ្ធិ​ជ្រកកោន​រយៈពេល​មួយ​ឆ្នាំ​នៅក្នុង​ប្រទេស​រុស្សី​ហើយ​លោក​មិន​ទាន់​រក​ការងារ​បាន​ធ្វើ​នោះ​សមាជិសភា​ម្នាក់រ​បស់រដ្ឋាភិបាល​រុស្សី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា​លោក Snowden អាច​នឹង​ត្រូវបាន​គេ​ផ្តល់ឱកាស​ក្នុង​ការទទួល​ការងារ​ជា​ទីប្រឹក្សា​នៅក្នុង​រដ្ឋសភា​ជាតិ​របស់​រុស្សី​។​

​លោក Snowden ដែល​ត្រូវបាន​ពួន​សម្ងំ​នៅ​ក្នុង​ព្រលាន​យន្តហោះ​របស់​ទីក្រុង​មូ​ស្គូ​តាំងតែ​ពី​ថ្ងៃ 23 ខែ​មិថុនា​ត្រូវបាន​អាមេរិក​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន​ក្នុង​ការ​នាំខ្លួន​ជន​ធ្វើឲ្យ​ព័ត៌មាន​សម្ងាត់​របស់​អា​មេរិក​មួយចំនួន​ត្រូវបាន​ផ្ស​ព្វ​ផ្សាយ​យកទៅ​កាត់ទោស​នៅ​អាមេរិក​វិញ​តែ​ជា​ចុង​ក្រោយ​រុស្សី​បាន​សម្រេច​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ទៅ​មួយ​ឆ្នាំ​កាលពី​ថ្ងៃ​ទី 1 ខែសីហា​ថ្មីៗ​នេះ​។​ជាមួយនឹង​ការសម្រេចចិត្ត​នេះ​អាមេរិក​បាន​មិនទាន់​បាន​ឆ្លើយតប​ពី​ការ​លុបចោល​រឺ​បន្តកា​ល​វិភាគ​នៃ​ជំនួប​រវាង​លោក​បា​រ៉ាក់​អូបា​ម៉ា​ជាមួយនឹង​លោកពូទីន​នៅ​ខែ​កញ្ញា​នេះ​យ៉ាងណា​នៅឡើយ​ទេ​៕​
intelligence whistleblower

មតិយោបល់