ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្តៅ ជូនដល់កូនប្រុសរបស់ខ្លួន ឪពុកក្មេងដែលជាជនចិន បានសម្រេចចិត្ត រចនាសម្លៀកបំពាក់ធ្វើពីសំបកផ្លែឪឡឹក ដែលមើលទៅវាជាគំនិតច្នៃប្រឌិតដ៏កំប្លែងបំផុត។
ការធ្វើបែបនេះ វាស្របពេលដែលក្នុងប្រទេសចិនមានបំរែបម្រួលអាកាសធាតុក្តៅហប់ពេក ហេតុដូច្នេះហើយឪពុកក្មេងដែលរបស់នៅក្នុ្ងប្រទេសចិន ទីក្រុង Wenzhou ក្នុងខេត្ត Zhejiang បានធ្វើការច្នៃប្រឌិត មួក និងខោអាវ ដែលធ្វើពីឪឡឹក ដោយយល់ឃើញថា វាជាចំណុចដែលល្អបំផុតប្រឆាំង និងកម្តៅ។បន្ទាប់ពីញ៉ាំសាច់ឪឡឹកអស់ គាត់ក៏បានយកសំបកបកច្នៃធ្វើជាសម្លៀកបំពាក់ឲ្យកូនគាត់តែម្តង។
អ្នកដែលបានឃើញការច្នៃប្រឌិតសម្លៀកបំពាក់ជូន កូនប្រុសបុរសជនជាតិចិន រូបនេះ បាននិយាយថា មើលទៅសម្លៀកបំពាក់ដែលគាត់ច្នៃជូនកូនប្រុសរបស់គាត់ ពិតជាកំប្លែង ហើយក៏ជាគំនិតល្អ សូមសរសើរ។
ទោះជាយ៉ាងណា មនុស្សដែលធ្វើការសរសើរ និងឪពុកដែលគិតឃើញគំនិតនេះ មិនបានគិតដល់សុខភាពស្បែករបស់កូនឡើយ ដែលវាអាចធ្វើឲ្យស្បែកមានប្រតិកម្ម ដោយសារសំណល់ដែលញ៉ាំរួចហើយ វាអាចមានប្រតិកម្មអ្វីមួយ ជះលើស្បែកកុមារ។
លើសពីនេះទៀត ក្នុងលក្ខណនេះដែរ អ្នកជំនាញផ្នែកសុខភាពស្បែក នៅមានការព្រួយបារម្ភ អំពីការស្លៀកសម្លៀកបំពាក់ឪឡឹក យូរពេក ដែលអាចបង្ករឲ្យមានមេរោគលើស្បែក ដោយសារតែបាក់តេរីដែលស្ថិតនៅក្នុងផ្លែឪឡឹកវាយប្រហារ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore016/Watermelon2_zpsd3d84f0b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore016/Watermelon1_zpsaae52da3.jpg
មតិយោបល់