ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ចាមៈ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បានចុះបង្ក្រាបករណីគ្រឿងញៀនមួយ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឃាត់ខ្លួនបានជនសង្សរ័យ២នាក់ ជនសង្ស័យទី១ ឈ្មោះថែ មៅ ភេទប្រុស អាយុ២៩ឆ្នាំ និងទី២ ឈ្មោះហាន រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រួមនឹងដកហូតសម្ភារៈរួមមាន ថ្នាំញៀនម្សៅក្រាមពណ៌សចំនួន១កញ្ចប់ ទូរសព្ទដៃ១គ្រឿង(អិនចុចពិល)។

បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមកសាងសំណុំរឿងតាមនីតិវិធីច្បាប់រួចហើយ។

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

មតិយោបល់