ព័ត៌មានជាតិ

អ្នកកាសែត Glenn Greenwald គម្រាម​ទម្លាយ​របាយការណ៍​អាថ៍កំបាំង NSA ជាង 20,000 ឯកសារ​ថែមទៀត​

អ្នកកាសែត​ដំបូងបង្អស់​ដែល​ហ៊ាន​ឃោសនា​ជា​សាធារណៈ​នូវ​អាថ៍កំបាំង​ដែល​លោក​បាន​ទទួល​ពី Snowden ត្រូវបាន​គេ​ជម្រុញ​ឲ្យ​បន្ថែម​នូវ​រឿងរ៉ាវ​ជាច្រើនទៀត​ដែល​ខ្លួន​មាន​។​

​លោក Glenn Greenwald ជា​អ្នកកាសែត​ម្នាក់​គត់​ដែល​ហ៊ាន​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​អាមេរិក​ដែល​ខ្លួន​ធ្លាប់បាន​ទទួល​ពី Snowden ទៅកាន់​សាធារណៈហើយ​លោក Glenn សន្យាថា​នឹង​បន្ថែម​លើ​ការ​សម្ងាត់​នេះ​ជាមួយនឹង​ឯកសារ​ជាង 20,000 ទៀត​នឹង​ធ្វើ​ការបង្ហាញ​ទៅកាន់​សាធារណៈជន​ក្រោយ​ការចាប់ខ្លួន​ដៃគូ​ធ្វើការ​របស់​ខ្លួន​ទៅ​ឃុំឃាំង​និង​ធ្វើការ​ស៊ើបសួរ​អស់​រយៈពេល​ជាង 9 ម៉ោង​នៅ​ឯ​អាកាសយានដ្ឋាន Heathrow របស់​ទីក្រុង​ឡុង​ដុង​។​
Glenn Greenwald
​គួរ​រំលឹក​ដែរ​ថា​ការ​ឃុំឃាំង​នេះ​ត្រូវបាន​ស្ថិត​ក្នុង​គោលបំណង​គម្រាម​នឹងដាក់​សម្ពាធ​ចំពោះ​រូបលោក Glenn ដែល​បាន​ធ្វើ​ផ្សព្វផ្សាយ​នូវ​អាថ៍កំបាំង​ទាំងនោះ​ប៉ុន្តែ​លោក​បែរជា​មិន​មាន​ភាព​ផិត​ភ័យ​នឹង​បាន​សន្យា​បន្ថែម​ឯកសារ​សម្ងាត់​ដែល​ខ្លួន​មាន​ជាច្រើន​ទៀត​។​លោក Glenn ជា​អ្នកកាសែត​ម្នាក់​ដែល​បាន​ជួប​លោក Snowden ហើយ​មិន​ត្រឹមតែ​បាន​ធ្វើ​ការសម្ភាសន៍​ជាមួយ​នោះ​ទេ​លោក​ថែមទាំង​បាន​ទទួល​ឯកសារ​សម្ងាត់​លើ​លពី 20,000
​ឯកសារ​ពី​លោក Snowden ស្តីពី​កម្មវិធី​ប្រព័ន្ធ​ឃ្លាំ​មើល​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA ទៀតផង​៕​

មតិយោបល់