ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ប្អូនស្រីជីដូនមួយ

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី នៅចំណុចភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង មានករណីប៉ុនប៉ងរំលោភសេពសន្ថវ: មិនបានសម្រេច បង្កឡើងដោយជនសង្ស័យឈ្មោះ ដារ៉ា សុខគង់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់ស្រាតខោ ជនរងគ្រោះឈ្មោះ ព ចថ ភេទស្រី អាយុ ១៣ឆ្នាំ ប៉ុន្តែមិនបានសម្រេច ភ្លាមនោះក្មេងរងគ្រោះបាន ស្រែកប្រាប់ឪពុកម្ដាយរបស់ខ្លួន ដែលកំពុងដេកនៅលើផ្ទះនោះផងដែរ ។
ក្មេងរងគ្រោះ និងជនសង្ស័យត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយមកដេកលេងនៅផ្ទះក្មេងស្រីរងគ្រោះនោះ ៤យប់មកហើយ ក្រោយពីដឹងហេតុការណ៍ភ្លាមឪពុកម្ដាយក្មេងរងគ្រោះបានប្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃឃ្នេស ហើយសមត្ថកិច្ចនគរបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាម និងបាននាំជនសង្ស័យខាងលើ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមេសាង ដើម្បីសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី និងត្រៀមបញ្ជូនទៅការិយាល័យជំនាញនគរបាលខេត្តអនុវត្តច្បាប់ ៕

មតិយោបល់