កាលពីខែមេសា កន្លងទៅ ក្រុមហ៊ុន Yahoo បានជួនដំណឹងដល់អ្នកប្រើប្រាស់ Yahoo! Mail ទាំងអស់នៅក្នុងប្រទេសចិនឲ្យបានជ្រាបថា ក្រុមហ៊ុននឹងបិទ Yahoo! Mail នៅចុងឆ្នាំ ២០១៣ ដោយនៅថ្ងៃនេះ Yahoo ប្រកាសបិទជាផ្លូវការ។
យោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានចិន China Asia បានឲ្យដឹងថា ក្រុមហ៊ុន Yahoo បានសម្រេចចិត្តបិទ Yahoo! Mail នៅចិនជាផ្លូវការ ហើយអ្នកប្រើប្រាស់ទាំងអស់ត្រូវបានផ្ទេរទៅកាន់ Aliyun របស់ Alibaba។
ក្រុមហ៊ុន Yahoo មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Alibaba ចំនួន ២០ភាគរយ ហើយនៅក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា អ្នកប្រើអាចធ្វើការ Forward នូវអ៊ីមេលពី Yahoo! Mail ទៅកាន់ Aliyun រហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០១៣៕
មតិយោបល់