ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ៣នាក់ករណីនាំមាសក្លែងក្លាយចូលស្រុកខ្មែរ

កំពតៈ កាលពីវេលាម៉ោង ១០និង១១នាទីថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ អាវុហត្ថខេត្តកំពត សហការជាមួយ និងមូលដ្ឋានកងរាជអាវុធហត្ដក្រុងកំពតបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ដូចមានឈ្មោះខាងក្រោម៖
១/ជុង ហាយមីង ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ
២/ជិន ហាយមីង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ
៣/អ៊ូ ឡីតុង ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ
ត្រង់ចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ពីករណី៖ ឆបោកដោយយកមាសក្លែងក្លាយមកបន្លំ ទៅលក់ឲ្យជនរងគ្រោះ
ឈ្មោះ តាំង ងីម ភេទស្រី អាយុ ៧៨ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោងខាងលើ។

វត្ថុតាងចាប់យករួមមាន៖
-ដុំមាសក្លែងក្លាយ ចំនួន ៦២ដុំ ( រូបតាមីឡឹចំនួន៣ មាសស្នូក ចំនួន៥៨ដុំ)
-ទូរស័ព្ទដៃ3គ្រឿង
-ប៉ាស្ព័រ ចំនួន១
-ផ្លែរណា ចំនួន១
-ម៉្សៅពណ៌ស១កញ្ចប់
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពង់ចាត់ការតាមនីតិវិធី៕

មតិយោបល់